ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ចាំ Subway Surfers បានទេ? ឥឡូវហ្គេមនេះគឺជាហ្គេមដែលទទួលបានការទាញយករហូតដល់ 1ពាន់លានដងមុនគេលើ Play Store

    BY Khmernote Media March 17, 2018
    ចាំ Subway Surfers បានទេ? ឥឡូវហ្គេមនេះគឺជាហ្គេមដែលទទួលបានការទាញយករហូតដល់ 1ពាន់លានដងមុនគេលើ Play Store

    ក្នុងថ្ងៃនេះតែម្ដង Developer SYBO និង Kiloo បានប្រកាសថា ហ្គេមបែបរត់គ្មានទីបញ្ចប់របស់ពួកគេដែលមានឈ្មោះថា Subway Surfers បានក្លាយទៅជាហ្គេមដំបូងបង្អស់លើពិភពលោក ដែលទទួលបានការទាញយករហូតដល់ទៅ 1ពាន់លានដងលើ Play Store។

    ទាក់ទងទៅនឹងហ្គេមនេះ ត្រូវបានអនុញ្ញាតឲ្យទាញយកទៅលេងដោយស៊េរីអស់រយៈពេល 6ឆ្នាំមកហើយ ប៉ុន្ដែ Developer នៅតែបន្ដអភិវឌ្ឍន៍ និងកែប្រែរបៀបលេងឲ្យនៅតែទទួលបានការចាប់អារម្មណ៍រហូត។ យោងតាម Developer ហ្គេម Subway Surfers ទទួលបានការទាញយកខ្លាំងបំផុតក្នុងឆ្នាំ2017។

    ជាក់ស្ដែង ត្រឹមឆ្នាំមុន ហ្គេមនេះបានបំបែកកំណត់ត្រាម្ដងរួចមកហើយ ដោយទទួលបានការទាញយករហូតដល់ 400លានដងឯណោះទាំងលើប្រព័ន្ធដំណើរការ Android និង iOS ហើយមកដល់បច្ចុប្បន្ន Subway Surfers នៅតែបន្ដកើនឡើងការទាញយកបន្ថែមទៀត រហូតដល់ជាង 1ពាន់លានដងឯណោះ។

    Fu

    ប្រភព៖ phonearena

    Share This Post:
    MPO4D jitutoto mpo4d Mpoplay