ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកទុក្ខ ចំពោះក្រុមគ្រួសារព្រឹន្ទបាលឯក សួន រ៉ោន ក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាង កងទ័ពកម្ពុជា-ថៃ

    BY soknita May 29, 2025
    សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកទុក្ខ ចំពោះក្រុមគ្រួសារព្រឹន្ទបាលឯក សួន រ៉ោន ក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាង កងទ័ពកម្ពុជា-ថៃ

    (រាជធានីភ្នំពេញ)៖ កាលពីយប់ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ ក្នុងការបង្ហោះក្នុងផេកផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតរំលែកទុក្ខ ចំពោះមរណភាពព្រឹន្ទបាលឯក សួន រ៉ោន ក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាង កងទ័ពកម្ពុជា-ថៃ។

    តាមរយៈសារលិខិតរំលែកទុក្ខមួយនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ពិតជាមានសេចក្ដីក្ដុកក្ដួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងថា ព្រឹន្ទបាលឯក សួន ប៉ោន បានទទួលមរណភាពក្នុងជន្មាយុ ៤៧ឆ្នាំ ដោយហេតុការណ៍ប៉ះទង្គិចគ្នារវាង កងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នេះ។

    ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយនៃសព នូវក្តីសង្វេគយ៉ាងជ្រាលជ្រៅបំផុត។ ការបាត់បង់ ព្រឹន្ទបាលឯក សួន រ៉ាន ជាការបាត់បង់នូវកូនប្រុស បងប្រុស ប្អូនប្រុសជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះ ក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស លោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាជនកម្ពុជានៃយើង៕

    ប្រភព៖ Samdech Thipadei Hun Manet, Prime Minister of Cambodia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay