បច្ចេកវិទ្យា

សាហាវបាត់! នៅចិនហាមមិនឲ្យអ្នកដែលអសកម្មក្នុងសកម្មភាពសង្គមជិះរថភ្លើង រឺយន្ដហោះឡើយ

BY
Khmernote Media
March 17, 2018

យោងតាមសេចក្ដីប្រកាសដែលទើបនឹងធ្វើឡើងក្នុងពេលថ្មីៗនេះ ដោយគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិរបស់ប្រទេស ចាប់ពីខែឧសភា ឆ្នាំ2018 តទៅ រាល់ជនស៊ីវិលដែលរស់នៅក្នុងប្រទេសចិន ដែលមានលំដាប់ទាបក្នុងសកម្មភាពបង្កើនភាពរីកចម្រើនរបស់ប្រទេស ប្រព័ន្ធតាមដាននឹងធ្វើការហាមឃាត់មិនឲ្យជននោះ អាចទិញសំបុត្រយន្ដហោះ រឺរថភ្លើងបានឡើយក្នុងរយៈពេលមួយឆ្នាំពេញ។

ជាមួយនឹងប្រព័ន្ធតាមដានសកម្មភាពក្នុងសង្គម រាជរដ្ឋភិបាលចិននឹងធ្វើការវាយតម្លៃជនស៊ីវិលទាំងអស់ ដោយអាស្រ័យទៅលើបទឧក្រិដ្ឋព្រហ្មទណ្ឌ កំហុសផ្នែកហិរញ្ញវត្ថុ ការទិញឥវ៉ាន់ ការនិយាយស្ដី និងសកម្មភាពប្រចាំថ្ងៃផងដែរ។ ចំ​ពោះអ្នកដែលទទួលបានពិន្ទុទាប នឹងត្រូវប្រឈមនឹងការពិន័យ និងការរឹតបន្តឹង។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលរបស់ប្រទេសចិនបានកំណត់ថា នយោបាយនេះនឹងត្រូវអនុវត្តឲ្យបានមួយរយភាគរយត្រឹមឆ្នាំ2020។

កាលពីមុន រដ្ឋាភិបាលចិនបានផ្តោតសំខាន់លើការរឹតបន្តឹងការធ្វើដំណើររបស់ប្រជាជនដែលមានបំណុលច្រើនដូចជាស្ថាបនិក LeEco និង Faraday Future Jia Yueting ជាដើមដែលត្រូវបានចុះក្នុងបញ្ជីខ្មៅរបស់តុលាការកំពូលនាចុងឆ្នាំមុន។ មកទល់ពេលនេះ ច្បាប់ធ្វើដំណើរថ្មីរបស់រដ្ឋភិបាល គឺផ្ដោតសំខាន់លើវិស្វកម្មវិញ ហើយមានប្រជាជនជាង 7លាននាក់ហើយដែលត្រូវពិន័យលើការបំពានច្បាប់នេះ។ លើសពីនេះទៅទៀត សម្រាប់ជនស៊ីវិលណាដែលហ៊ានចែករំលែកពត៌មានមិនពិតពីអំពើភេរវកម្ម រឺបុព្វហេតុជម្លោះនានា ការប្រើប្រាស់សំបុត្រដែលផុតសុពុលភាព រឺជក់បារីលើរថភ្លើងក៏ត្រូវហាមឃាត់ដែរ។

Fu

ប្រភព៖ theverge

Share This Post: