ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ច បង្ក្រាបបានរថយន្តដឹកពងមាន់ និងសត្វមាន់ខុសច្បាប់ចំនួន ២គ្រឿង ចេញពីប្រទេសវៀតណាម បម្រុងយកមកចែកចាយនៅរាជធានីភ្នំពេញ

    BY soknita May 30, 2025
    សមត្ថកិច្ច បង្ក្រាបបានរថយន្តដឹកពងមាន់ និងសត្វមាន់ខុសច្បាប់ចំនួន ២គ្រឿង ចេញពីប្រទេសវៀតណាម បម្រុងយកមកចែកចាយនៅរាជធានីភ្នំពេញ

    (រាជធានីភ្នំពេញ)៖ នៅលើទំព័រហ្វេសប៊ុករបស់ លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម នាព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា នៅវេលាម៉ោង ០៣ និង០៥នាទីទៀបភ្លឺ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់ចាប់រថយន្ត ២គ្រឿង ដែលដឹកពងមាន់ និងសត្វមាន់ខុសច្បាប់ ចេញពីប្រទេសវៀតណាម បម្រុងយកមកចែកចាយនៅរាជធានីភ្នំពេញ។

    តាមការបញ្ចាក់ក្នុងទំព័រហ្វេសប៊ុករបស់ លោក ហ៊ុន សារ៉ាត់ ថា ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់ចាប់រថយន្ត ២គ្រឿង ម៉ាក SSANGYONG ISTANA ទាំង២ មានដូច៖

    -រថយន្តទី១ ដឹកស៊ុតមាន់ចំនួន ១០០ដុំ ស្មើនឹង៣០០០០គ្រាប់ ឃាត់នៅលើផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    -រថយន្តទី២ ដឹកសត្វមាន់រស់ចំនួន ៨០៥ក្បាល ឃាត់លើផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    ដោយម្ចាស់រថយន្តទាំង ២ ខាងលើបានដឹកសត្វមាន់រស់ និងស៊ុតមាន់ ចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេ។ តាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកស៊ុតមាន់ និងម្ចាស់ដឹកមាន់រស់ខាងលើ គឺគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

    ក្រុមការងារបាននាំយកវត្ថុតាង និងបទល្មើសទាំងនេះ មករក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕

    ប្រភព៖ Sarat Hun

    Share This Post:
    MPO4D jitutoto mpo4d Mpoplay