ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រកផ្លូវវាង! ប៉ុន្មានថ្ងៃទៀត នៅភ្នំពេញ នឹងបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ នៅជុំវិញបរិវេណរូបសំណាក់ លោកយាយពេញ ខាងត្បូងវត្តភ្នំ ចាប់ពីម៉ោង៥ព្រឹក

    BY soknita May 30, 2025
    រកផ្លូវវាង! ប៉ុន្មានថ្ងៃទៀត នៅភ្នំពេញ នឹងបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ នៅជុំវិញបរិវេណរូបសំណាក់ លោកយាយពេញ ខាងត្បូងវត្តភ្នំ ចាប់ពីម៉ោង៥ព្រឹក

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ នេះ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរណ៍គ្រប់ប្រភេទ នៅជុំវិញបរិវេណរូបសំណាក់ លោកយាយពេញ ខាងត្បូងរមណីយដ្ឋានវត្តភ្នំ ក្នុងការបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា។

    ក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា មូលនិធិគន្ធបុប្ផាកម្ពុជា នឹងរៀបចំពិធីបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ – ឆ្នាំ២០២៥” នៅបរិវេណរូបសំណាក់ លោកយាយពេញ ខាងត្បូងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា។

    ដើម្បីឱ្យពិធីបើកយុទ្ធនាការខាងលើប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀស ចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទ នៅជុំវិញបរិវេណរូបសំណាក់លោកយាយពេញ ខាងត្បូងរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ចាប់ពីវេលាម៉ោង០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី៕

    ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay