ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្រ្តីដែលធ្លាប់តាំងខ្លួនជាអ្នកមានបុណ្យជាព្រះនាងឥន្ទ្រទេវី ហើយ​បាន​ប្រោះ​ព្រំ​នាយទាហាន​នៅ​តំបន់​ប្រាសាទ​តាមាន់​ត្រូវ​បាន​ហៅ​មក​ធ្វើ​កិច្ច​សន្យា

    BY Liny01 May 31, 2025
    ស្រ្តីដែលធ្លាប់តាំងខ្លួនជាអ្នកមានបុណ្យជាព្រះនាងឥន្ទ្រទេវី ហើយ​បាន​ប្រោះ​ព្រំ​នាយទាហាន​នៅ​តំបន់​ប្រាសាទ​តាមាន់​ត្រូវ​បាន​ហៅ​មក​ធ្វើ​កិច្ច​សន្យា

    យោងតាមការចុះផ្សាយរបស់ ក្រសួងធម្មការ និងសាសនា នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា លោកស្រី អេន ចរិយា ដែលធ្លាប់តាំងខ្លួនជាអ្នកមានបុណ្យជាព្រះនាងឥន្ទ្រទេវី ត្រូវបានកោះហៅមកធ្វើកិច្ចសន្យា ក្រោយបង្ហោះវីដេអូ​ រូបថតសកម្មភាពផ្សេងៗការប្រោះព្រំជូនកងទ័ពនៅប្រាសាទតាមាន់​ និងការផ្សព្វផ្សាយនានាធ្វេីឲ្យប៉ះពាល់ប្រពៃណី​ ទំនៀមទម្លាប់​ ព្រះពុទ្ធសាសនា​ សណ្តាប់ធ្នាប់សង្គម​ និងភាពថ្លៃថ្នូររបស់សង្គមជាតិ​។

    ចំណាត់ការខាងលើនេះ ត្រូវបានធ្វើឡើងដោយ លោក​ សៀក​ សារឿន​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកណ្តាល សហការជាមួយអាជ្ញាធរមូលដ្ឋានក្រុងតាខ្មៅ​ ដោយធ្វេីការណែនាំ​ លោកស្រី​ អេន​ ចរិយា​ ជុំវិញការបង្ហោះវីដេអូ​ សកម្មភាព​ និងរូបភាពធ្វេីឲ្យប៉ះពាល់ដល់សន្តិសុខសង្គម​ តាមបណ្តាញសង្គមនានា​ និងធ្វេីកិច្ចសន្យាបញ្ឈប់ការបង្ហោះ​ លុបវីដេអូ​ រូបថតសកម្មភាពផ្សេងៗ​ មានការប្រោះព្រំជូនកងទ័ពនៅប្រាសាទតាមាន់​ និងការផ្សព្វផ្សាយនានាធ្វេីឲ្យប៉ះពាល់ប្រពៃណី​ ទំនៀមទម្លាប់​ ព្រះពុទ្ធសាសនា​ សណ្តាប់ធ្នាប់សង្គម​ និងភាពថ្លៃថ្នូររបស់សង្គមជាតិ​ ចេញពីប្រព័ន្ធបណ្តាញសង្គមទាំងអស់៕

    ប្រភព៖ ក្រសួងធម្មការ និងសាសនា

    Share This Post: