ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អធិការដ្ឋាននគរបាលខណ្ឌកំបូល ឃាត់ម៉ូតូបានចំនួន ៣០គ្រឿង ក្នុងនោះម៉ូតូប្រីប្រាស់បំពងសំឡេងខុសបច្ចេកទេស ២២គ្រឿង បានធ្វើការណែនាំអប់រំ​ និងប្រគល់ម៉ូតូឱ្យត្រឡប់ទៅផ្ទះវិញ

    BY Nisaiy KN June 1, 2025
    អធិការដ្ឋាននគរបាលខណ្ឌកំបូល ឃាត់ម៉ូតូបានចំនួន ៣០គ្រឿង ក្នុងនោះម៉ូតូប្រីប្រាស់បំពងសំឡេងខុសបច្ចេកទេស ២២គ្រឿង បានធ្វើការណែនាំអប់រំ​ និងប្រគល់ម៉ូតូឱ្យត្រឡប់ទៅផ្ទះវិញ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា អធិការដ្ឋាននគរបាលខណ្ឌកំបូល ឃាត់ម៉ូតូបានចំនួន ៣០គ្រឿង ក្នុងនោះម៉ូតូប្រីប្រាស់បំពងសំឡេងខុសបច្ចេកទេស ២២គ្រឿង បានធ្វើការណែនាំអប់រំ​ និងប្រគល់ម៉ូតូឱ្យត្រឡប់ទៅផ្ទះវិញ។

    ដោយមានការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្ដម​ ឧត្តមសេនីយ៍​ឯក អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់បានម៉ូតូ ចំនួន៣០គ្រឿង ក្នុងនោះម៉ូតូប្រីប្រាស់សុីម៉ាំងបំពងសំឡេងខុសលក្ខណៈបច្ចេកទេស (បំពង់សុីមុាំងបំពងសំឡេងឮខ្លាំង) ចំនួន២២គ្រឿង និងម៉ូតូគ្មានផ្លាកលេខចំនួន០៨គ្រឿង។

    បច្ចុប្បន្នកម្លាំងនៃធិការដ្ឋាននគរបាលខណ្ឌកំបូល បានណែនាំអប់រំ​ និងធ្វេីកិច្ចសន្យា​ដល់អ្នកបេីកបរម៉ូតូ និងតម្រូវឱ្យម្ចាស់ម៉ូតូយកបំពង់ស៊ីម៉ាំងដើមមកដោះដូរ និងធ្វេីផ្លាកលេខម៉ូតូ ដើម្បីប្រគល់ម៉ូតូឱ្យត្រឡប់ទៅផ្ទះវិញ៕

    ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: