ខ្មែរណូត

ស្វែងរក

  • PR

    ហីឡើងឈ្នះរង្វាន់ព្រមៗគ្នាតែម្តងពី ការចាប់រង្វាន់លើកទី 6 របស់ Huawei !

    BY Khmernote Media May 25, 2019
    ហីឡើងឈ្នះរង្វាន់ព្រមៗគ្នាតែម្តងពី ការចាប់រង្វាន់លើកទី 6 របស់ Huawei !

    ភ្នំពេញ ថ្ងៃទី​​ 24 ឧសភា ឆ្នាំ 2019 ៖ ក្រុមហ៊ុន Huawei បានរៀបចំកម្មវិធីចាប់រង្វាន់លើកទី 6 ប្រូម៉ូសិនទិញ Huawei អេ 7 ឈ្នះ Mazda 2 នៅស្ថានីយទូរទស្សន៍ MYTV និងមានការផ្សាយផ្ទាល់លើ Facebook page Huawei Mobile និង​ MYTV កាលពីព្រឹកថ្ងៃសុក្រ 24 ​ឧសភា នេះ។ ក្នុងចំណោមអ្នកឈ្នះទាំងបីរូប នៃការចាប់រង្វាន់លើកនេះ មានអតិថិជនដល់ទៅពីររូប​ ដែលបានទិញស្មាតហ្វូន Huawei ពីហាងតែមួយ មានសំណាងឈ្នះរង្វាន់ព្រមៗគ្នាតែម្តង។ សំណាងដល់ហើយនែក!

    អតិថិជនដែលមានសំណាងឈ្នះម៉ូតូ Zoomer X មួយរង្វាន់ បានទៅលើឈ្មោះ ស៊ីឆុន ទិញស្មាតហ្វូន Huawei P30 Lite ពីហាង Indochina រីឯ អតិថិជនឈ្មោះ សរវណ្ណា ទិញស្មាតហ្វូន Huawei អេ 7​ ពីហាង Indochina ក៏ឈ្នះទូរទស្សន៍ Smart TV 43 អ៊ីញ 1 រង្វាន់ផងដែរ និងទូរទស្សន៍មួយរង្វាន់ទៀតបានទៅលើ​ អតិថិជនឈ្មោះ ស្រីណាក់ ទិញស្មាតហ្វូន Huawei អេ 7 ទិញពីហាង ហេង វាសនា។​ ពួកគាត់ទាំងបី សុទ្ធតែជាអ្នកឈ្នះរង្វាន់លើកទីមួយ។ នៅពេលដែលក្រុមការងារទំនាក់ទំនងទៅ គ្រាន់តែដឹងថាឈ្នះភ្លាមពូកគាត់មានអារម្មណ៍សប្បាយចង់ហោះភ្លាតតែម្តង។

    ដូចសព្វមួយដងដែរ យើងក៏បានអញ្ជើញអ្នកឈ្នះពីការចាប់រង្វាន់លើកមុន មកទទួលរង្វាន់ផងដែរ។ បងប្រុស ម៉ាឡូត ជាអ្នកឈ្នះម៉ូតូ ZoomerX 1 រង្វាន់ និងបងប្រុស​ ​សន សុមនះ ឈ្នះ Smart TV 43 អ៊ីញ មួយរង្វាន់ ចំណែកឯអ្នកឈ្នះមួយរូបទៀត មានភារកិច្ចផ្ទាល់ខ្លួនមិនអាចមកទទួលរង្វាន់បាន។ មិនសូវខុសគ្នា ពីអ្នកឈ្នះមុនៗទេ អ្នកទាំងពីរញញឹមពព្រាយតែម្តង ហើយកាន់តែជឿទុកចិត្តខ្លាំងនៅពេលដែលខ្លួនមានសំណាងឈ្នះបែបនេះ។

    ចង់មានសំណាងដូចពូកគាត់អត់? ងាយៗ! គ្រាន់តែទិញ Huawei អេ 7, nova 3 Lite, nova 3i, nova3, អេ5s ឫ P30 Lite ហើយបំពេញព័ត៌មានឲ្យបានត្រឹមត្រូវ​ ដូចជាឈ្មោះ លេខទូរសព្ទ លើប័ណ្ណធានាសន្លឹក (Dealer​​ Copy) ហើយយកទៅបណ្តាហាងទូរស័ព្ទដែលអ្នកបានទិញ​​ អ្នកនឹងមានឱកាសចូលរួមការចាប់រង្វាន់។ ការចាប់ឆ្នោត នៅសល់បួនលើកទៀត ដូច្នេះអតិថិជនមិនទាន់មានសំណាងឈ្នះរង្វាន់ សូមកុំអស់សង្ឃឹមអី។ ចំណែកការចាប់រង្វាន់ធំចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី 28​ ​ខែ​ កក្កដា ដោយមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ MYTV ក្នុងកម្មវិធី A1 Concert និង Facebook Page​ ផ្លូវការរបស់ Huawei Mobile, Mazda Cambodia និង MYTV។

    គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Huawei ​អេ​​ 7 មានតម្លៃត្រឹមតែ $189, nova3 Lite តម្លៃ $259, nova3i តម្លៃ​​ $299, nova3​​តម្លៃ $469, អេ5s តម្លៃ​ $159 និង P30 Lite តម្លៃ $339។ អ្នកឈ្នះបន្ទាប់អាចជារូបអ្នក!

    សម្រាប់ព័ត៌មានបន្ថែម​​ សូមចូលទៅកាន់
    Website: https://consumer.huawei.com/kh/
    Facebook: Huawei Mobile
    Youtube Channel
    Instagram: https://www.instagram.com/huaweimobilekh/

    Share This Post:
    MPO4D jitutoto mpo4d Mpoplay