ខ្មែរណូត

ស្វែងរក

  • PR

    Honda Scoopy i ស៊េរីថ្មី រចនាម៉ូដពិសេសសម្រាប់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ….

    BY Khmernote Media May 25, 2019
    Honda Scoopy i ស៊េរីថ្មី រចនាម៉ូដពិសេសសម្រាប់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ….

    ក្រុមហ៊ុន N.C.X. ដែលជាក្រុមហ៊ុនតែមួយគត់ទទួលបានសិទ្ធិតម្លើង និងចែកចាយម៉ូតូម៉ាក ហុងដា ប្រចាំប្រទេសកម្ពុជា បានដាក់សម្ពោធជាផ្លូវការនូវម៉ូតូម៉ាក Honda SCOOPY i ស៊េរីថ្មី ដែលមានការរចនាម៉ូដបែបសម័យទំនើប នឹងស្ទាយយ៉ាងប្លែកបែបឌីជីថល ហើយជាពិសេសនោះគឺសម្រាប់តែ ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ!

    លោក ប៊េន គៀស្រ៊ីថាណាកន (Ben Kiasrithanakor), ប្រធានក្រុមហ៊ុន N.C.X បានមានប្រសាសន៍ថា នេះគឺជាលើកតំបូងដែល N. C. X. នាំយកមកនូវការរចនាម៉ូតផ្ដាច់មុខសម្រាប់តែប្រទេសកម្ពុជាដោយមានប្រើប្រាស់រូបរាង “ Hexagon” ដែលជាតែមរចនានៅ SCOOPYi ប្រភេទ Prestige ហើយតែម “ Hexagon” នេះឆ្លុះបញ្ចាំងពីភាពវិត្តភាពទៅមុខរបស់យុគសម័យថ្មី។

    ចំណែកឯ SCOOPYi ប្រភេទ Urban វិញ ពួកយើងបានរចនាឡើងផ្សាភ្ជាប់ទៅនឹងយុគសម័យឌីជីថល ដោយរចនាជា QR Code ជាមួយតែមម៉ូតូ។

    លោក Ben Kiasrithankorn បានលើកឡើងថា សម្រាប់ម៉ូឌែលទាំងពីរនេះបានផ្ដោតទៅលើភាពប្លែកទាន់សម័យរបស់យុវវ័យសម័យថ្មី។

    លើកនេះ ក្រុមហ៊ុន N. C. X. បានបង្កើតវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មថ្មីមួយ ជាមួយ កញ្ញា មាន សុនីតា និងលោក ហេងវិសាល ដែលជាអ្នកចូលចិត្តលេងស្ទាយប្លែកៗ ក្នុងសង្គម មកធ្វើជាអគ្គរាជទូតសុឆន្ទៈរបស់ New Honda SCOOPYi, BE NEXTSTER។

    លើសពីនេះ Honda Scoopy i ស៊េរីថ្មីមានជម្រើសពណ៌ចំនួន៥ សម្រាប់ជ្រើសរើស គឺមាន ពណ៌ស, ខ្មៅ និងក្រហម សម្រាប់ម៉ូឌែល Prestige ហើយពណ៌ខៀវ និងពណ៌ផ្កាឈូក។

    បញ្ជាក់ ៖ អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១៩ នេះតទៅ។

    លេខទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖ 010 922 922
    ឬ ចូលទៅកាន់គេហទំព័រ https://ncxhonda.com.kh/scoopyi/


    Share This Post:
    MPO4D jitutoto mpo4d Mpoplay