ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យខូតខាតស្រូវចំនួន ១២៩ហិកតា ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

    BY Nisaiy KN June 15, 2025
    ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យខូតខាតស្រូវចំនួន ១២៩ហិកតា ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

    (កំពង់ធំ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង លើផ្ទៃដីសរុប ៥៥៤០ហិកតា ស្មើនឹង២០២គ្រួសារ ដែលធ្វើឱ្យខូតខាតស្រូវចំនួន ១២៩ហិកតា ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

    ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងលើផ្ទៃដីសរុប ៥៥៤០ហិកតា ស្មើនឹង២០២គ្រួសារ ផ្ទៃដីដែលប៉ះពាល់លើដំណាំស្រូវរបស់បងប្អូនប្រជាកសិករ ចំនួន ២៤៧ហិកតា និងខូតខាត ចំនួន ១២៩ហិកតា ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

    សូមជម្រាបថា ដំណើរចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនាពេលនេះមានការអញ្ជើញចូលរួមពីឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។

    សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ខេត្តកំពង់ធំរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងលើដំណាំស្រូវ ចំនួន ១៣២៥ហិកតា ស្មើនឹង ១០៩៩គ្រួសារ និងខូចខាតចំនួន ៣៦០ហិកតា ស្មើនឹង ៤៩៨គ្រួសារ៕

    ប្រភព៖ ក្រសួងក្រសួងធនធានទឹក និងឧតុនិយម

    Share This Post: