ឯកឧត្តម ឡោ រស្មី ចែកកូនឈើ ២៨០០ដើម ជូនដល់អង្គភាព និងវត្តអារាម ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
(ខេត្តបន្ទាយមានជ័យ)៖ កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ឯកឧត្តម ឡោ រស្មី ចែកកូនឈើ ២៨០០ដើម ជូនដល់អង្គភាព និងវត្តអារាម ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

តាមការបញ្ជាក់របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ១៥ និង ១៦ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តម ឡោ រស្មី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ បាននាំយកកូនឈើធ្នង់ បេង គ្រញូង ក្ងោក និងផ្សេងទៀតចំនួន ២ ៨០០ដើម ចែកជូនអង្គភាព និងវត្តអារាមនានា ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្នុងនោះ កងពលលេខ៥១ ចំនួន១ ០០០ដើម វត្តប្រាសាទស្រះកណ្តាល ហៅវត្ត ខ្ចាស់ ចំនួន ៥០០ដើម វត្តសុវណ្ណគិរី ហៅវត្ត ភ្នំជញ្ជាំង ចំនួន ៥០០ដើម និង៨០០ដើមទៀត ជូនរដ្ឋបាលស្រុកបន្តចែកដល់វត្តអារាម សាលារៀន មណ្ឌលសុខភាព និងទីតាំងផ្សេងទៀតដែលមានតម្រូវការ។
ឯកឧត្តមបានផ្តាំផ្ញើឱ្យយកចិត្តទុកដាក់ថែទាំដើមឈើទាំងនេះឱ្យបានល្អប្រសើរ ដម្បីបង្កើនផ្ទៃបៃតង ក្នុងមូលដ្ឋានស្រុកព្រះនេត្រព្រះ មានឈើសម្រាប់ប្រើប្រាស់ ចូលរួមថែរក្សាបរិស្ថាន និងបង្កើនទឹកចិត្តស្រឡាញ់ព្រៃឈើក្នុងចំណោមប្រជាពលរដ្ឋ៕





