ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការបរទេស អញ្ជើញបណ្តាអង្គទូតបរទេសប្រចាំនៅកម្ពុជា ចំនួន ២៧ប្រទេស ដើម្បីពន្យល់ពីបញ្ហាព្រំដែនកម្ពុជា-ថៃ

    BY soknita June 17, 2025
    ក្រសួងការបរទេស អញ្ជើញបណ្តាអង្គទូតបរទេសប្រចាំនៅកម្ពុជា ចំនួន ២៧ប្រទេស ដើម្បីពន្យល់ពីបញ្ហាព្រំដែនកម្ពុជា-ថៃ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការបរទេស បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រសួងការបរទេស អញ្ជើញបណ្តាអង្គទូតបរទេសប្រចាំនៅកម្ពុជា ចំនួន ២៧ប្រទេស ដើម្បីពន្យល់ពីបញ្ហាព្រំដែនកម្ពុជា-ថៃ។

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយបណ្តាឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូតបរទេសប្រចាំនៅកម្ពុជា ចំនួន ២៧ប្រទេស ដើម្បីធ្វើការជម្រាបជូនពីការវិវត្ត និងពន្យល់អំពីស្ថានការណ៍បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ និងការបញ្ជូនសំណុំរឿងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ខណៈជំនួបនេះបានប្រព្រឹត្តិទៅនៅទីស្តីការក្រសួង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥៕

    ប្រភព៖ ក្រសួងការបរទេស

    Share This Post:
    MPO4D jitutoto mpo4d Mpoplay