ខ្មែរណូត

ស្វែងរក

  • PR

    ធានាថា ពេញចិត្តស្តូកតែម្តង ជាមួយ F11 Pro Waterfall Gray របស់ OPPO រាងក៏ស្លីម តម្លៃក៏អ៊ែម

    BY Khmernote Media May 27, 2019
    ធានាថា ពេញចិត្តស្តូកតែម្តង ជាមួយ F11 Pro Waterfall Gray របស់ OPPO រាងក៏ស្លីម តម្លៃក៏អ៊ែម

    បន្ទាប់ពីការ Warm Up នូវរូបរាងដ៏ស្រទន់នៃកូនស្រីពៅត្រកូល F របស់ OPPO រួចមក ថ្ងៃនេះ F11 Pro Waterfall Gray បានបញ្ចេញតម្លៃផ្លូវការរបស់ខ្លួន គឺ 359 $ មកជាមួយនឹងពណ៌ដ៏ទាក់ទាញបំផុតគឺ ពណ៌ស បែកស្វាយស្រាល ដោយមានពន្លឺប្រដេញភ្លឺផ្លេកៗ ជាប្រភេទស្មាតហ្វូនដែលកំពុងមានការចាប់អារម្មណ៍ និង ស៊ីវីល័យ ដែលមានសមត្ថភាពខ្ពស់ មិនធ្វើឲ្យអ្នកប្រើប្រាស់ខកបំណងនោះទេ ព្រោះកូនស្រីពៅត្រកូល F រូបនេះ បានមកជាមួយនឹង RAMទំហំ6GB និង ROMទំហំ 128GB ដែលធំជាងម៉ូឌែលរៀមច្បងកន្លងមក!

    ប៉ុន្តែអ្វីដែលសំខាន់សម្រាប់អ្នកប្រើប្រាស់នោះ គឺសំណួរសួរថាតើម៉ូឌែល F11 Pro Waterfall Gray រូបនេះ គឺជាប្រភេទទូរស័ព្ទដែលបានចាប់ផ្តើមបំពាក់នូវទំហំ ROM 128GB ចាប់ពី ម៉ូឌែលនេះឬយ៉ាងណា? របស់ក្រុមហ៊ុនOPPO។ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺម៉ូឌែលនេះមើលទៅពិតជាសាកសមខ្លាំងណាស់ជាមួយនឹងសុភាពនារីយើងគ្រប់គ្នា និង គ្រប់វ័យតែម្តង នេះបើយោងតាមការមើលឃើញតាមរយៈការ Comment និងការ Shared នៅលើ Page ផ្លូវការរបស់ OPPO ដែលសកម្មភានច្រើនជាងគេ ព្រោះវាជាប្រភេទទូរស័ព្ទដែលអាចនិយាយបានថា វាស្ថិតក្នុងក្តីស្រម៉ៃរបស់សុភាពនារីគ្រប់រូប វាកំពុងតែទាក់ចិត្តសុភាពនារីយើងហើយនៅពេលនេះ ជាពិសេសវាសាកសមខ្លាំងណាស់ដើម្បីលើកសម្រស់ស្រ្តីនៅពេលដែលពួកគេបានប្រើប្រាស់នូវម៉ូឌែលនេះ ដែលពោរពេញទៅដោយភាពជឿជាក់ថែមទៀតផង។

    មិនត្រឹមតែមានសមត្ថភាពល្អប៉ុណ្ណោះទេ ស្រីស្អាតកូនពៅ F11 Pro Waterfall Gray រូបនេះមើលទៅមានកាមេរ៉ាបង្កប់ខ្លួនដូចម៉ូឌែល F11 Pro ជារៀមច្បងផងដែរ ហើយវាមានកាមេរ៉ាភ្លោះក្រោយទំហំ 48MP និង មានអេក្រង់លាតសន្ធឹងស្រលះភ្នែកថែមទៀតផង! ចង់ដឹងណាស់ថាតើស្រីស្អាតរូបនេះ នឹងមានបច្ចេកវិទ្យាសាកថ្មលឿន និង បច្ចេកវិទ្យាជំនួយល្បឿន Hyper Boost និង កម្មវិធីល្អៗឯទៀតដូច F11 Pro ជារៀមច្បងមុនៗអត់ហ្ន័រ ? បើមានមែនច្បាស់ជាអេមហើយគ្នាយើងអើយ។ OPPO F11 Pro Waterfall Gray តម្លៃត្រឹមតែ 359 $ ប៉ុណ្ណោះគឺស៊ីផុយតែម្តងសម្រាប់សុភាពបុរសយើង ដើម្បីទិញជាកាដូជូនដល់មនុស្សជាទីស្រលាញ់របស់ខ្លួន ហើយស្រ្តីខ្លួនឯងក៏អាចទិញជូនខ្លួនឯងបានដែរ សម្រាប់អ្នកចាប់ផ្តើមការងារថ្មីនិងជោគជ័យថ្មី ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay