PR

ចាំយូរមែន តែបានសំណាងធំពិតៗ! ទីបំផុត ភេសជ្ជៈប៉ូវកម្លាំង វ៉ាយឃីងស៍ រកឃើញម្ចាស់រង្វាន់ធំប្រាក់សុទ្ធ 7,777 ដុល្លារហើយ

BY
Naren
June 20, 2025

(ភ្នំពេញ)៖ ជាម៉ូយប្រចាំយូរហើយ តែប៉ះតែរង្វាន់តូចៗដូចជាត្រូវមួយកំប៉ុងអីជាដើម មានអីលើកនេះ គាស់ភ្លាមត្រូវរង្វាន់ប្រាក់សុទ្ធ មានតួលេខច្បាស់ៗពេញៗភ្នែកលើក្រវិលកំប៉ុងតែម្តង! បងស្រីម្ចាស់សំណាងរូបនេះ មានឈ្មោះ ងួន ដាវី សព្វថ្ងៃជាអ្នកធ្វើការនៅគ្លីនិចឯកជនមួយកន្លែង និងជាអ្នកមកពីខេត្តកំពង់ស្ពឺផ្ទាល់ បានរៀបរាប់ទាំងក្តីរំភើបក្រៃលែងថា នៅថ្ងៃនោះផងដែរ រូបគាត់បានធ្វើដំណើរចេញទៅទិញអាហារពេលល្ងាច បន្ទាប់ពីចប់ម៉ោងធ្វើការរួច តែក៏នឹកឃើញចង់ទិញភេសជ្ជៈណាដែលមានរសជាតិជូរអែមមួយកំប៉ុងទៀត គ្រាន់បានញ៉ាំឱ្យស្វាងស្មារតី និងប៉ូវកម្លាំងមកបន្តការងារនៅផ្ទះ។ សំណាងអ្វីម្ល៉េះ គ្រាន់តែគាស់ភ្លាម ឃើញតួលេខ ៧,៧៧៧ ដុល្លារនៅលើក្រវិលកំប៉ុងច្បាស់ៗតែម្តង។

មិនចាំយូរ បងស្រីក៏បានទាក់ទងមកលេខទូរស័ព្ទក្រុមហ៊ុនដែលមានលើក្រវិលកំប៉ុងផ្ទាល់ ទើបដឹងថាឈ្នះរង្វាន់លុយសុទ្ធពិត ស្រែកអរផ្អើលអស់បងប្អូនដែលនៅនឹងកន្លែងតែម្តង! បងស្រី ដាវី ក៏បានរៀបរាប់ទៀតថា គាត់តែងតែជាវភេសជ្ជៈប៉ូវកម្លាំង វ៉ាយឃីងស៍ ជាប្រចាំ ដោយសារជាភេសជ្ជៈដែលមានរសជាតិជូរអែមឆ្ងាញ់ សាមសមជាមួយនឹងការបំប៉នស្មារតីឱ្យសកម្ម ព្រោះគាត់តែងតែហត់នឿយអស់កម្លាំងជារឿយៗ បន្ទាប់ពីចេញពីធ្វើការ។ រាល់ដង យ៉ាងច្រើនត្រូវបានមួយកំប៉ុងអីប៉ុណ្ណឹង តែលើកនេះ មានសញ្ញារូបដុល្លារច្បាស់ៗពេញលើក្រវិលកំប៉ុង ទើបធ្វើឱ្យគាត់សង្ស័យ តែពេលដឹងការពិត គាត់ស្ទើរតែមិនជឿ សប្បាយរំភើបឥតឧបមា ដោយសារមួយផ្នែកធំនៃលុយនេះ អាចជួយគាត់បង់ថ្លៃសាលាបាន ព្រោះសព្វថ្ងៃគាត់ជានិស្សិតដែលកំពុងសិក្សាផង និងធ្វើការផង។

ភេសជ្ជៈប៉ូវកម្លាំង វ៉ាយឃីងស៍ ឈ្ងុយ រសជាតិជូរអែមៗ!

Share This Post: