ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្ដម ឃួង ស្រេង និងអាជ្ញាធរចុះពិនិត្យទីតាំងប្រារព្ធពិធី និងដើរពិនិត្យផ្លូវថ្មើរជើងចតុមុខដែរនឹងបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាល្ងាចនេះ

    BY soknita June 21, 2025
    ឯកឧត្ដម ឃួង ស្រេង និងអាជ្ញាធរចុះពិនិត្យទីតាំងប្រារព្ធពិធី និងដើរពិនិត្យផ្លូវថ្មើរជើងចតុមុខដែរនឹងបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាល្ងាចនេះ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦៥ នេះ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ឯកឧត្ដម ឃួង ស្រេង និងអាជ្ញាធរចុះពិនិត្យទីតាំងប្រារព្ធពិធី និងដើរពិនិត្យផ្លូវថ្មើរជើងចតុមុខដែរនឹងបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាល្ងាចនេះ។

    ចំពោះផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) នឹងបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ដើម្បីឱ្យពិធីបើកសម្ពោធខាងលើ រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងបរិស្ថានល្អប្រសើរ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួង ស្រេង នាព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យទីតាំងប្រារព្ធពិធី និងដើរពិនិត្យផ្លូវថ្មើរជើងចតុមុខនេះ ដោយចាប់ផ្តើមដើរថ្មើជើងចេញពីផ្សាររាត្រី រហូតដល់មុខព្រះបរមរាជវាំង។

    នុងការចុះពិនិត្យនេះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញក៏ដូចជាអាជ្ញាធរខណ្ឌដូនពេញ បន្តចុះធ្វើកិច្ចការងារចុងក្រោយ ដើម្បីធានាថា រួចរាល់ និងប្រកបដោយសោភណ្ឌភាពសណ្តាប់ធ្នាប់របៀបរៀបរយ និងបរិស្ថានល្អប្រសើរ។
    ដើម្បីអបអរសាទរព្រឹត្តិការណ៍សម្ពោធជាផ្លូវការនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំឱ្យមានការប្រគំតន្ត្រីរបស់ក្រុមហ៊ុនgalaxy ដែលមានតារាចម្រៀងល្បីៗដូចជា៖ លោក ខេមរៈ សេរីមន្ត លោក ខេម លោក ខាន់ ជេមស៍ អ្នកនាង ខាត់ សួស្តី និងតារាល្បីៗជាច្រើនទៀត។

    គួររំលឹកថា៖ នាកិច្ចប្រជុំកន្លងមកថ្មីៗនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីបានរំលឹកហើយរំលឹកទៀតថា៖ សំរាប់ពិធីសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ នេះបញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវតែធានាហើយរក្សាបានថាកម្មវិធីនេះប្រព្រឹត្តិទៅប្រកបដោយជោគជ័យ។
    សូមបញ្ជាក់ថា ផ្លូវថ្មើរជើងនេះនឹងត្រូវបិទចរាចរការធ្វើដំណើរឆ្លងកាត់ដោយរថយន្ត និងម៉ូតូតាំងពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២១ ខែមិថុនា។ តែសម្រាប់បងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅផ្លូវថ្មើរជើងនេះអាចបន្តធ្វើដំណើរ ដើរលេងកំសាន្តដូចជារៀងរាល់សប្ដាហ៌គ្រាន់តែមានកន្លែងត្រួតពិនិត្យប៉ុណ្ណោះ៕

    ប្រភព៖ ក្រសួងមហាផ្ទៃ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay