ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តបាត់ដំបង បញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ ‹‹ផ្លែឈើបាត់ដំបង ២០២៥›› ជាឱកាសលើកកម្ពស់ផលិតផល ផ្លែឈើក្នុងខេត្ត និងបង្កើនផលដំណាំកសិករ

    BY soknita June 24, 2025
    អភិបាលខេត្តបាត់ដំបង បញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ ‹‹ផ្លែឈើបាត់ដំបង ២០២៥›› ជាឱកាសលើកកម្ពស់ផលិតផល ផ្លែឈើក្នុងខេត្ត និងបង្កើនផលដំណាំកសិករ

    (ខេត្តបាត់ដំបង)៖ រដ្ឋបាលខេត្តបារ់ដំបង បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់រដ្ឋបាលខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង។ ជាពិសេសទៅលើការរៀបចំ ព្រឹត្តការណ៍ផ្លែឈើបាត់ដំបង ២០២៥ ផងដែរ។

    ក្នុងនោះ ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថាការរៀបចំព្រឹត្តការណ៍ ‹‹ផ្លែឈើបាត់ដំបង ២០២៥›› នៅថ្ងៃទី ២៧ ខែមិថុនា ដល់ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ ជាឱកាសដ៏សាកសមក្នុងលើកកម្ពស់ផលិតផល ផ្លែឈើក្នុងខេត្ត និងគាំទ្រការបង្ករបង្កើនផលដំណាំរបស់កសិករ ក្នុងពេលកំពុងមានបញ្ហាព្រំដែន។

    លើសពីនេះ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ អាចចូលរួមដើម្បីបង្ហាញពីការគាំទ្រផលិតផលក្នុងស្រុក ជួយផ្សព្វផ្សាយពីផលិតផលដែលផលិតបាន ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕

    ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay