ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បន្លែជាច្រើនប្រភេទក្នុងខេត្តកំពង់ស្ពឺ កំពុងដាំដុះ ព្រមទាំងប្រមូលផល និងកែច្នៃ យកទៅលក់នៅលើទីផ្សារ

    BY soknita June 24, 2025
    បន្លែជាច្រើនប្រភេទក្នុងខេត្តកំពង់ស្ពឺ កំពុងដាំដុះ ព្រមទាំងប្រមូលផល និងកែច្នៃ យកទៅលក់នៅលើទីផ្សារ

    (ខេត្តកំពង់ស្ពឺ)៖ តាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បានឱ្យដឹងថា បន្លែជាច្រើនប្រភេទនៅតាមបណ្តាស្រុកក្នុងខេត្តកំពង់ស្ពឺបាននឹងកំពុងដាំដុះ ប្រមូលផល និងកែច្នៃ លក់នៅលើទីផ្សារ។

    ក្នុងនោះ មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ថ្មីៗនេះលោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ អមដំណើរដោយថ្នាក់ដឹកនាំការិយាល័យជំនាញ បានចុះពិនិត្យ និងគាំទ្រការងារក្នុងខ្សែច្រវាក់តម្លៃបន្លែនៅតាមសហគមន៍កសិកម្មក្នុងស្រុកថ្ពង ស្រុកឱរ៉ាល់ និងស្រុកភ្នំស្រួច។

    នៅក្នុងដំណើរនៃការចុះពិនិត្យ និងគាំទ្រខាងលើនេះ ក្រុមការងារសង្កេតឃើញថា កសិករក្រុមផលិតជាច្រើនគ្រួសារ បាននឹងកំពុងមានភាពមមាញឹកក្នុងការដាំដុះដំណាំបន្លែ និងការកែច្នៃកសិផល ទៅជាប្រភេទអាហារសម្រន់ និងភេសជ្ជៈផ្សេងៗ ព្រមទាំងការប្រមូលផលលក់ទៅក្នុងទីផ្សារប្រកបដោយភាពសប្បាយរីករាយ បើទោះបីជាស្ថិតនៅស្ថានភាពនៃអាកាសធាតុមិនសូវអំណោយផលក្តី។

    នៅក្នុងឱកាសនោះផងដែរ លោកប្រធានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងក្រុមការងារបានកោតសរសើរចំពោះដំណើការដ៏រលូនក្នុងខ្សែច្រវាក់តម្លៃបន្លែ និងបានលើកទឹកចិត្តដល់ប្រជាកសិករក្នុងសហគមន៍កសិកម្ម បន្តផលិត កែច្នៃ និងលក់កសិផលនៅលើទីផ្សារ ដោយគិតគូរពីគុណភាព តាមរយៈការផលិតបន្លែសុវត្ថិភាព បន្លែសរីរាង្គ ឬស្តង់ដារការអនុវត្តន៍កសិកម្មល្អកម្ពុជា (CAM-GAP) ជាដើម ដោយផ្សារភ្ជាប់ជាមូយនូវស្ថេរភាពថ្លៃកសិផលនៅលើទីផ្សារផងដែរ៕

    ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay