បច្ចេកវិទ្យា

កុំព្យួទ័រស៊េរីចាស់មួយគ្រឿង មានផ្ទុកមេរោគដ៏គ្រោះថ្នាក់បំផុតលើលោក៦ប្រភេទ ដាក់លក់តម្លៃជាង១លានដុល្លារ

BY
Khmernote Media
May 28, 2019

កុំព្យួទ័រ Samsung ស៊េរីចាស់មួយគ្រឿងត្រូវបានគេដាក់លក់ក្នុងតម្លៃជាង ១ លានដុល្លារអាមេរិក ក្រោយកុំព្យួទ័រមួយគឿងនេះមានផ្ទុកនូវមេរោគដ៏គ្រោះថ្នាក់បំផុតក្នុងពិភពលោកចំនួន ៦​ ប្រភេទផ្សេងគ្នាហើយ តែវានៅអាចដំណើរការបានជាធម្មតា។ កុំព្យូទ័រ Samsung មួយគ្រឿងនេះជាកុំព្យូទ័រម៉ូដែល NC10-14GB មានទំហំអេក្រង់ ១០,២ អ៊ីញ។ បើធ្វើការប្រៀបធៀបជាមួយកុំព្យួទ័រថ្មីៗនាពេលបច្ចុប្បន្ននេះ គ្រាន់តែមានផ្ទុកមេរោគតែមួយក្នុងចំណោមមេរោគទាំង ៦ ខាងនេះ គឺវាខូចលែងដំណើរការបាត់ទៅហើយ។

ចំពោះ Samsung NC10-14GB វិញ មានផ្ទុកមេរោគដល់ទៅ ៦ ប្រភេទផ្សេងគ្នា តែវានៅតែអាចប្រើប្រាស់បានជាធម្មតាក្នុងករណីដែលមិនភ្ជាប់អ៊ីនធឺណិត និងដោយ USB។ ដូចនេះវាបានក្លាយទៅជាកុំព្យួទ័រតែមួយគ្រឿងគត់ដែលធន់ជាងគេនៅក្នុងពិភពលោក។ តម្លៃជាក់ស្តែងរបស់កុំព្យួទ័រមួយគ្រឿងនេះដែលត្រូវបានបង្ហោះលក់តាមបណ្តាញសង្គមគឺ ១,២ លានដុល្លារអាមេរិក។ សូមបញ្ជាក់ថា កុំព្យួទ័រមួយគ្រឿងនេះនឹងត្រូវបានគេទិញក្នុងគោលបំណងសម្រាប់ដាក់តាំង ឬយកទៅសិក្សាពីភាពធន់របស់វា តែមិនមែនទិញយកទៅប្រើប្រាស់ដូចកុំព្យួទ័រធម្មតាឡើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ theverge

Share This Post: