ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អស្ចារ្យណាស់! អនុរដ្ឋលេខាធិការ ក្រសួងការបរទេស តំណាងឱ្យកម្ពុជាទៅទទួល «ពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យ» ក្នុងកម្មវិធី ‹‹Cascais World Food Summit›› នៅទីក្រុងលីសស្បោន សម្រាប់សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២»

    BY soknita June 24, 2025
    អស្ចារ្យណាស់! អនុរដ្ឋលេខាធិការ ក្រសួងការបរទេស តំណាងឱ្យកម្ពុជាទៅទទួល «ពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យ» ក្នុងកម្មវិធី ‹‹Cascais World Food Summit›› នៅទីក្រុងលីសស្បោន សម្រាប់សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២»

    (ប្រទេសព័រទុយហ្គាល់)៖ នៅរសៀលថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រសួងការបរទេស បានឱ្យដឹងថា ឯកឧត្តម បុង សុវត្ថិ អនុរដ្ឋលេខាធិការ ក្រសួងការបរទេ និងសហប្រតិបត្តិការអន្តរជាតិ តំណាងឱ្យកម្ពុជាទៅទទួល «ពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យ» ក្នុងកម្មវិធី ‹‹Cascais World Food Summit›› នៅទីក្រុងលីសស្បោន សម្រាប់សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២»។

    តាមការបញ្ជាក់របស់ ក្រសួងការបរទេស ថា កាលពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តម បុង សុវត្ថិ អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមក្នុងកម្មវិធី Cascais World Food Summit នៅទីក្រុងលីសស្បោន ប្រទេសព័រទុយហ្គាល់ ដើម្បីទទួល «ពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យ» ពី Gourmand Awards លើកទី៣០ សម្រាប់សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២»។

    ក្នុងឱកាសនោះ តំណាងក្រុមការងារសម្របសម្រួលការទូត សេដ្ឋកិច្ចបានធ្វើបទបង្ហាញស្តីពីការទូតអាហាររបស់កម្ពុជា និងសារៈសំខាន់នៃសៀវភៅម្ហូបទាំងពីរភាគនេះ ក្នុងការផ្សព្វផ្សាយអំពីមុខម្ហូប និងអត្តសញ្ញាណវប្បធម៌ខ្មែរ។ បទបង្ហាញក៏ឆ្លុះបញ្ចាំងអំពី កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការចូលរួមចំណែកដល់ការសម្រេចបាននូវគោលបំណងចម្បងរបស់យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច។

    គណៈប្រតិភូកម្ពុជាក៏បានឆ្លៀតមានជំនួបជាមួយអ្នកបោះពុម្ពផ្សាយចុងភៅ កវីនិពន្ធ អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាល្បីៗ សំដៅលើកស្ទួយសិល្បៈម្ហូប និងសម្បត្តិវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជានៅលើឆាកអន្តរជាតិ៕

    ប្រភព៖ ក្រសួងការបរទេស

    Share This Post:
    MPO4D jitutoto mpo4d Mpoplay