ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា និងកាហ្សាក់ស្ថាន៖ រួមគ្នាពង្រឹង និងពង្រីកមិត្តភាព និងកិច្ចសហប្រតិបត្តិការទេសចរណ៍ តាមរយៈការតភ្ជាប់ផ្នែកទេសចរណ៍ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន

    BY soknita June 25, 2025
    កម្ពុជា និងកាហ្សាក់ស្ថាន៖ រួមគ្នាពង្រឹង និងពង្រីកមិត្តភាព និងកិច្ចសហប្រតិបត្តិការទេសចរណ៍ តាមរយៈការតភ្ជាប់ផ្នែកទេសចរណ៍ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន

    (ខេត្តសៀមរាប)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ បានោ្យដឹងថា នាព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Kanat TUMYSH ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំកម្ពុជាដែលមាននិវេសដ្ឋាននៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិទេសចរណ៍រវាងប្រទេសទាំងពីរ នៅសណ្ឋាគារបុរីអង្គរ។

    ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ ភាគីកម្ពុជា និងកាហ្សាក់ស្ថាន មានទស្សនៈស្របគ្នាលើគុណតម្លៃនៃមិត្តភាព និងសារៈសំខាន់របស់វិស័យទេសចរណ៍ដែលត្រូវការសន្តិភាព ភាពសុខដុមរមនា និងការឯកភាពគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ព្រមទាំងបានសំដែងនូវក្តីសោមនស្សរីករាយចំពោះកិច្ចសហប្រតិបត្តិទេសចរណ៍នាពេលកន្លងមក តាមរយៈកំណើនប្រជាជនកាហ្សាក់ស្ថានអញ្ជើញមកទស្សនាកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំប្រមាណជិត ៥០០០នាក់។

    ក្នុងឱកាសនៃជំនួបនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានស្នើនូវគំនិតផ្តួចផ្តើមគោរពអញ្ជើញសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមសន្និសីទអន្តរជាតិដែលគ្រោងរៀបចំនៅសាធារណរដ្ឋកាហ្សាក់ស្ថានក្នុងឆ្នាំ ២០២៦ ខាងមុខ ដែលក្នុងសន្និសីទអន្តរជាតិនោះ គ្រោងនឹងគោរពអញ្ជើញថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាចែករំលែកអំពីបទពិសោធដ៏មានតម្លែបំផុតរបស់កម្ពុជា គឺដំណើរស្វែងរកសន្តិភាព និងការកសាងនិងអភិវឌ្ឍប្រទេសមួយដែលចាប់ផ្តើមពីបាតដៃទទេ។

    ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានសាទរនូវគំនិតផ្តួចផ្តើមដ៏ល្អខាងលើ ដែលទទួលស្គាល់និងផ្តល់សារៈសំខាន់ដល់គុណតម្លៃនៃសន្តិភាព និងការលំបាកក្នុងការស្វែងរកសន្តិភាពដែលត្រូវការពេលរាប់ឆ្នាំទើបសម្រេចបាន ខណៈពេលដែលពិភពលោកកំពុងស្ថិតក្នុងភាពផុយស្រួយនៃជម្លោះ និងសង្រ្គាម។

    ទន្ទឹមនឹងនេះ ភាគីទាំងពីរ បានធ្វើការពិភាក្សា និងផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗ បន្ថែមទៀត តាមរយៈលទ្ធភាពនៃការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី ការផ្លាស់ប្តូរទស្សនកិច្ចដកស្រង់បទពិសោធរវាងស្ថាប័នទេសចរណ៍នៃប្រទេសទាំងពីរ ការជំរុញភាពយន្តទេសចរណ៍ (film tourism) និងការពិនិត្យលទ្ធភាពឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរប្រជាជន និងប្រជាជន ព្រមទាំងជំរុញភ្ញៀវទេសចរវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើងបន្ថែមទៀត៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay