គម្រោងស្រោចស្រព និងការពារទឹកជំនន់ក្នុងប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ក្នុងខេត្តស្វាយរៀង ដែលសម្រេចបានប្រមាណ ៩៥ ភាគរយ
(ខេត្តស្វាយរៀង)៖ កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ឯកឧត្តម ចាន់ យុត្ថា អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ក្នុងខេត្តស្វាយរៀង ដែលសម្រេចបានប្រមាណ ៩៥ ភាគរយ។

តាមការបញ្ជាក់របស់ ក្រសួងធនធានទឹក និងឧតុនិយម បន្ថែមថា ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ របស់ក្រសួងធនធានទឹក និងឧតុនិយម បានចុះធ្វើការសិក្សា និងវាយតម្លៃអំពីស្ថានភាពច្រាំងទន្លេមេគង្គ ស្ថិតនៅមុខទីរួមខេត្តកំពង់ចាម។
សូមជម្រាបថា កិច្ចការចុះសិក្សា និងវាយតម្លៃនេះ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានប្រើប្រាស់ឧបករណ៍ដូចជា ដ្រូនទឹក និងដ្រូនអាកាស ដើម្បីវាស់ស្ទង់ស្ថានភាពបាតទន្លេ ស្ថានភាពចរន្តទឹក និងស្ថានភាពទូទៅពីផ្ទៃអាកាសផងដែរ៕




ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម