ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទទួលរ៉ាប់រងការចំណាយលើការព្យាបាល និងថ្លៃធ្វើដំណើរ អ្នកជំងឺម្នាក់មកពីខេត្តតាកែវ ដែលមានបញ្ហាជំងឺទឹកនោមផ្អែម និង ជំងឺប្រេះបេះដូង

    BY soknita June 27, 2025
    សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទទួលរ៉ាប់រងការចំណាយលើការព្យាបាល និងថ្លៃធ្វើដំណើរ អ្នកជំងឺម្នាក់មកពីខេត្តតាកែវ ដែលមានបញ្ហាជំងឺទឹកនោមផ្អែម និង ជំងឺប្រេះបេះដូង

    (រាជធានីភ្នំពេញ)៖ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅរសៀលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទទួលរ៉ាប់រងការចំណាយលើការព្យាបាល និងថ្លៃធ្វើដំណើរ អ្នកជំងឺម្នាក់មកពីខេត្តតាកែវ ដែលមានបញ្ហាជំងឺទឹកនោមផ្អែម និង ជំងឺប្រេះបេះដូង។

    តាមការចុះផ្សាយរបស់ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឱ្យដឹងបន្ថែមថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតអោយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បាននាំ អ្នកមីង គយ មុំ អាយុ 52ឆ្នាំ មានបញ្ហាហត់ខ្លាំង ញ័រទ្រូង ល្ហិតល្ហៃ និងហូបអាហារមិនសូវបាន មកទទួលការព្យាបាលបន្តនៅរាជធានីភ្នំពេញ។

    កាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៥ សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បានចុះពិនិត្យ និងព្យាបាលជូនប្រជាជននៅឃុំអណ្តូងទឹក ខេត្តតាកែវ។ អ្នកមីង បានជួបពិគ្រោះនិងព្យាបាល ជាមួយខាងក្រុមគ្រូពេទ្យ ហើយត្រូវបានបញ្ជូនមកទទួលការពិគ្រោះព្យាបាលបន្តនៅ មន្ទីរសម្រាកព្យាបាលក្តីសង្ឃឹមនៃយេរេមា (JHMC) នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥។

    ក្រោយបានទទួលការពិគ្រោះនិងពិនិត្យរួចមកឃើញថា អ្នកមីង មានជំងឺទឹកនោមផ្អែម និង ជំងឺប្រេះបេះដូង ដែលតម្រូវអោយមានការវះកាត់។ អ្នកមីង មានការត្រេកអរ និងសប្បាយចិត្តជាខ្លាំង ព្រោះអ្នកមីងពាំជាប់ជាមួយជំងឺនេះជាច្រើនឆ្នាំមកហើយ។ អ្នកមីង បានទទួលថ្នាំសម្រាប់ព្យាបាលបន្តនៅផ្ទះ និងត្រូវបានណាត់ជួបលើកក្រោយដើម្បីទទួលការវះកាត់ប្តូរប្រឹសបេះដូង។ អ្នកមីង មានការធូរស្បើយចិត្តនិងលែងមានកង្វល់ ព្រមទាំងលើកម្រាមដៃដប់ អរគុណទៅដល់លោកវេជ្ជបណ្ឌិត និងក្រុមការងារនៅមន្ទីរពេទ្យ ជាពិសេស គាត់សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលលោកទាំងពីរតែងតែគិតគូដល់សុខទុក្ខរបស់ប្រជាជនកម្ពុជាទាំងអស់។

    សូមបញ្ជាក់ថា រាល់ការចំណាយទាំងអស់ ក្នុងការព្យាបាល និងថ្លៃធ្វើដំណើរ ត្រូវបានទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៕

    ប្រភព៖ TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ 

    Share This Post:
    MPO4D jitutoto mpo4d Mpoplay