រយៈពេលបីថ្ងៃលក់ផ្លែទុរេនជិត ៣០តោន ក្នុងព្រឹត្តិការណ៍ផ្លែឈើខេត្តបាត់ដំបង២០២៥ បង្ហាញពីសន្ទុះការគាំទ្រកសិផលក្នុងស្រុក
យោងតាមការចុះផ្សាយរបស់ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ផ្លែឈើខេត្តបាត់ដំបង២០២៥ មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ មកលេងកំសាន្តយ៉ាងច្រើន និងបានគាំទ្រកសិផល ដែលដាំដុះដោយកសិករខ្មែរនៅក្នុងស្រុកយ៉ាងខ្លាំង ដោយគ្រាន់តែបីថ្ងៃ ម្ចាស់ចំការលក់ផ្លែទុរេន បានជាង២៧តោន ពោលគឺសឹងតែបេះយកមកតាំងលក់មិនទាន់។

របាយការណ៍របស់មន្ទីរកសិកម្មខេត្តបាត់ដំបងបានបញ្ជាក់ថានៅថ្ងៃទី២៧ខែមិថុនាជាថ្ងៃបើកព្រឹត្តិការណ៍ពិពណ៌ផ្លែឈើបាត់ដំបងថ្ងៃទី០១ ម្ចាស់ចម្ការទុរេន ចំនួន ១៨ ម្ចាស់ចម្ការ បានលក់ទុរេនមួយល្ងាចអស់ ជាង៧តោន ស្មើរនឹង ៧៣៥០ គីឡូក្រាម ។ ចំណែកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ មានសហគមន៍កសិកម្ម និងម្ចាស់ចម្ការ សរុបចំនួន១០ម្ចាស់ លក់ទុរេនអស់ជាង១០តោន ស្មើរនឹង ១០,៥២០ គក្រ បូករួមទាំងផ្គត់ផ្គង់ក្នុងស្តង់ ប៊ូហ្វេ។ មន្ទីរកសិកម្មបញ្ជាក់ថា មកដល់ម៉ោង៦កន្លះល្ងាច ដោយសន្ទុះអ្នកគាំទ្រផ្លែឈើក្នុងស្រុកច្រើន ស្ទើរអស់ទុរេនលក់ គឺនៅតែស្តង់២ប៉ុណ្ណោះ នៅសល់ទុរេលក់ តែមិនច្រើនទេ។
ដោយឡែកសម្រាប់ ថ្ងៃនេះទី២៩ ខែមិថុនា ឆ្នាំ២០២៥ មានសហគមន៍កសិកម្ម និងម្ចាស់កម្ការសរុបចំនួន១២ម្ចាស់ លក់ទុរេនអស់ជាង៩តោន ស្មើរនឹង ៩,៤៧០គ.ក្រ បូករួមទាំងផ្គត់ផ្គង់ក្នុង ស្តង់ ប៊ូហ្វេ៕










ប្រភពអត្ថបទ៖ វិទ្យុជាតិចំការចេកខេត្តបាត់ដំបង