OnePlus បាញ់ Apple និង Samsung ឈឺៗតែម្តង
- May 28, 2019
កាលពីពេលថ្មីៗនេះ OnePlus បានបញ្ចេញវីដេអូផ្សាយពាណិជ្ជកម្មថ្មីមួយរបស់ខ្លួន ដែលនិយាយអំពី OnePlus 7 Pro របស់ ដែលនៅក្នុងវីដេអូនោះផងដែរ OnePlus បាញ់ចំៗតែម្តងទាំង Apple និង Samsung។ តាមរយៈវីដេអូផ្សាយពាណិជ្ជកម្ម OnePlus ចង់បង្អួតពីអេក្រង់កោងពេញលាតដល់គែមរបស់ OnePlus 7 Pro ដែលមិនមានក្បាលឆកធំដូច Apple ហើយមិនមែនក្បាលឆកតូចដូចស្មាតហ្វូនដទៃ ថែមទាំងមិនមែនប្រជ្រុយក្បាលដូច Samsung Galaxy S10 ផងដែរ។

គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន OnePlus បានប្រើបច្ចេកវិទ្យាបង្កប់កាមេរ៉ានៅក្នុងតួខ្លួន ដើម្បីធ្វើឲ្យអេក្រង់ពេញលាតដល់គែម ដែលមានទំហំរហូតដល់ 6.7 អ៉ីញ ថែមទាំងមានល្បឿនអូសអេក្រង់ Refresh Rate រហូតដល់ 90Hz ផងដែរ។ OnePlus 7 Pro ត្រូវបានដាក់លក់នៅលើទីផ្សារអាមេរិកក្នុងតម្លៃ $669 សម្រាប់ម៉ូដែល RAM 6GB/128GB និងតម្លៃ $699 សម្រាប់ម៉ូដែល RAM 8GB/256GB ហើយឡើងដល់តម្លៃ $749 សម្រាប់ម៉ូដែល RAM 12GB/256GB៕
អត្ថបទ៖ ឌី
ប្រភព៖ phonearena
- Share This Post:






