សម្ដេចបវរធិបតី នាយករដ្ឋមន្រ្ដី៖ ការសម្រេចលុបឡូនេសាទរបស់សម្ដេចតេជោ ពិតជា បានទទួលផលជាច្រើនដល់ដៃប្រជាពលរដ្ឋ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការសម្រេចលុបឡូនេសាទរបស់សម្ដេចតេជោ ពិតជាបានទទួលផលជាច្រើនដល់ដៃប្រជាពលរដ្ឋ។ សម្តេចបានបន្តថា រាជរដ្ឋាភិបាល ក៏បានប្រើប្រាស់កម្លាំងសរុប ដើម្បីធានាការពារមច្ឆជាតិ និងផលត្រីនៅក្នុងបឹងទន្លេសាប ។

នៅក្នុងពិធីអបអរសារទរទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ នេះ សម្ដេចបវរធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កំណើនផលត្រីនៅកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា វិស័យកសិកម្មកម្ពុជាមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
ឆ្លៀតនាឱកាសនោះ សម្ដេច បានចូលរួមអបអរសាទរចំពោះសេចក្ដីព្រាងច្បាប់ ស្ដីពីជលផលត្រូវបានយល់ព្រមពីគណៈរដ្ឋមន្រ្ដី និងអនុម័តពីរដ្ឋសភានាពេលកន្លងទៅ៕

ព្រភព៖ ក្រសួងព័ត៌មាន