ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរអគ្គិសនីកម្ពុជាស្នើឱ្យក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនីចំនួន២ បញ្ឈប់ការចេញវិក្កយបត្រថ្លៃប្រើប្រាស់អគ្គិសនី និងថ្លៃសេវាផ្សេងៗ ជា “ប្រាក់បាត”

    BY soknita July 2, 2025
    អាជ្ញាធរអគ្គិសនីកម្ពុជាស្នើឱ្យក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនីចំនួន២ បញ្ឈប់ការចេញវិក្កយបត្រថ្លៃប្រើប្រាស់អគ្គិសនី និងថ្លៃសេវាផ្សេងៗ ជា “ប្រាក់បាត”

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អាជ្ញាធរអគ្គិសនីកម្ពុជាស្នើឱ្យក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនីចំនួន២ បញ្ឈប់ការចេញវិក្កយបត្រថ្លៃប្រើប្រាស់អគ្គិសនី និងថ្លៃសេវាផ្សេងៗ ជា “ប្រាក់បាត”។

    អាជ្ញាធរអគ្គិសនីកម្ពុជា ជម្រាបជូនលោកអ្នកឧកញ៉ា អ្នកឧកញ៉ាអគ្គនាយកក្រុមហ៊ុនទាំង២ ឱ្យបានជ្រាបថា ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់ការទិញអគ្គិសនីទាំងស្រុងពីប្រទេសថៃ មកផ្គត់ផ្គង់ឱ្យតំបន់ទាំងអស់នៅតាមបណ្តោយព្រំប្រទល់ ប្រទេសកម្ពុជា-ថៃ។ ដូច្នេះ អាជ្ញាធរអគ្គិសនីកម្ពុជាស្នើសុំបញ្ឈប់ការចេញវិក្កយបត្រថ្លៃប្រើប្រាស់អគ្គិសនី និងថ្លៃ សេវាផ្សេងៗ ជា “ប្រាក់បាត” នៅតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់ក្រុមហ៊ុន អិល.វ៉ាយ.ភី នៅខេត្តកោះកុង និងតំបន់ អូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ និងនៅតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់ក្រុមហ៊ុន អានកូ តំបន់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

    ប្រភព៖ អគ្គិសនីកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay