ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ផា បានជួយសង្រ្គោះជីវិតទារក ៣ខែ ជាកូនភ្លោះ មានជំងឺត្បៀតសរសៃឈាមក្រហមបេះដូង និងមានសួតតែម្ខាងពីកំណើត បណ្ដាលឱ្យពិបាកដកដង្ហើម
BY soknita
July 2, 2025
(រាជធានីភ្នំពេញ)៖ តាមការបង្ហោះរបស់ Dr. Beat Richner បានឱ្យដឹងថា នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្រុមគ្រូពេទ្យឯកទេសវះបេះដូងនៅមន្ទីរពេទ្យគន្ធបុប្ផា បានជួយសង្រ្គោះជីវិតទារក ៣ខែ ជាកូនភ្លោះ មានជំងឺត្បៀតសរសៃឈាមក្រហមបេះដូង និងមានសួតតែម្ខាងពីកំណើត បណ្ដាលឱ្យពិបាកដកដង្ហើម។

លើសពីទារកអាយុ ៣ខែនេះដែរ ត្រូវបានថែទាំ និងព្យាបាលសង្រ្គោះ ដោយឆ្លងកាត់ការការវះកាត់យ៉ាងស្មុគស្មាញ ២០ថ្ងៃ។ ក្រោយការវះកាត់ជោគជ័យ និងព្យាបាលយ៉ាងលំបាក ថ្ងៃនេះបានជាសះស្បើយ និងបានត្រឡប់ទៅផ្ទះ ដោយស្នាមញញឹម រស់នៅជួបជុំបងប្អូនភ្លោះ និងមានសុខភាពល្អ។ ចំពោះក្រុមគ្រូពេទ្យសង្រ្គោះបន្ទាន់ និងក្រុមគ្រូពេទ្យឯកទេសវះបេះដូងនៅមន្ទីរពេទ្យគន្ធបុប្ផា ដែលបានជួយសង្រ្គោះជីវិតមួយនេះ គឺរាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង៕






ប្រភព៖ Dr. Beat Richner