ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ បញ្ជាក់ជុំវិញការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង និងការមើលថែទាំសត្វនៅភ្នំតាម៉ៅ

    BY soknita July 2, 2025
    អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ បញ្ជាក់ជុំវិញការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង និងការមើលថែទាំសត្វនៅភ្នំតាម៉ៅ

    (ខេត្តតាកែវ)៖ តាមការបង្ហោះនៅលើផេកផ្លូវការរបស់ អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ នៅរសៀលថ្ងៃទី ២ កក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ សូមបញ្ជាក់ថា លោក ទ្រី ស៊ីថេង បានដាក់លិខិតលាលែងពីការងារដោយស្ម័គ្រចិត្តខ្លួនឯង ដោយលាឈប់ពីការងារចាប់ពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ តទៅ ដោយមិនត្រូវបានគេបញ្ឈប់ ឬក៏ស្នើសុំឱ្យលាលែងពីការងារនោះឡើយ។

    នៅភ្នំតាម៉ៅ ការផ្តល់ចំណី និងការថែទាំសត្វ មិនថាសត្វដំរី ឬសត្វផ្សេងៗទៀតនោះទេ គឺនៅតែបន្តផ្តល់ និងថែទាំជាប្រចាំតាមធម្មតា។
    បច្ចុប្បន្ននេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃចំណាយប្រាក់ជាង ១,៥០០០ ដុល្លាសហរដ្ឋអាមេរិកក្នុងមួយខែសម្រាប់តែចំណីសត្វប៉ុណ្ណោះនៅភ្នំតាម៉ៅ ។
    អង្គការសម្ព័ន្ធមិត្តសត្វព្រៃប្តេជ្ញាចិត្តរក្សាសុខុមាលភាពរបស់សត្វដំរីទាំងអស់ដែលកំពុងរស់នៅភ្នំតាម៉ៅ ដោយធ្វើការសហការជាដៃគូជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

    ប្រភព៖ Wildlife Alliance Cambodia – អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay