ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង ចាប់ផ្តើមសង់អាងទំនប់ស្ទាក់ទឹកស្ទឹងក្រញូងសម្រាប់វិស័យកសិកម្ម

    BY soknita July 3, 2025
    ខេត្តបាត់ដំបង ចាប់ផ្តើមសង់អាងទំនប់ស្ទាក់ទឹកស្ទឹងក្រញូងសម្រាប់វិស័យកសិកម្ម

    (ខេត្តបាត់ដំបង)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា ខេត្តបាត់ដំបងចាប់ផ្តើមសង់អាងទំនប់ស្ទាក់ទឹកស្ទឹងក្រញូងសម្រាប់វិស័យកសិកម្ម ស្រុកក្រុងចំនួន ៥ ក្នុងខេត្តបាត់ដំបង នឹងទទួលបានផលពីគម្រោងអាងទំនប់ស្ទាក់ទឹក ក្រញូងដែលអាចស្រោចស្រពស្រូវវស្សារហូតដល់ជាង ១០ម៉ឺនហិកតា។ ចំពោះអាងនេះដែរ ស្ថិតនៅស្រុកសំឡូត ជាប្រព័ន្ធធារាស្រ្តសាស្រ្តដ៏ធំថ្មីមួយទៀតដែលកំពុងចាប់ផ្តើមសាងសង់បន្ថែមលើប្រព័ន្ធធារាសាស្រ្តធំៗចំនួន ៤ ដែលកំពុងមានស្រាប់ ដើម្បីបម្រើឱ្យវិស័យកសិកម្មក្នុង ខេត្តបាត់ដំបង។

    លោក ឈឺន សុខុមប្រធានការិយាល័យធារាសាស្រ្តកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមញ្ញ និងនេសាទ ខេត្តបាត់ដំបង បានអោយដឹងថា គម្រោងអភិវឌ្ឍអាងស្តុកទឹកស្ទឹងក្រញូង ជាគម្រោងគ្រប់គ្រងដោយក្រសួងធនធានទឹកនិងឧតុនិយម ដែលមានប្រវែងជាង១គីឡូម៉ែត្រ។ លោកបន្ថែមថាគម្រោងខាងលើចាប់ផ្តើមសាងសង់រយៈពេលបីឆ្នាំ ចាប់ផ្ដើម ពីខែ ២ ឆ្នាំ ២០២៥ ទៅ មានសមត្ថភាពស្ដុកទឹក ជាង១រយលានម៉ែត្រគូប អាចជួយស្រោចស្រពដល់ផ្ទៃដីដាំដុះស្រូវវស្សាបានជាង ១០ម៉ឺនហិកតា នៅស្រុកបាណន់ ស្រុកសង្កែ ស្រុកម៉ោឫស្សី ស្រុកឯកភ្នំ និង ក្រុងបាត់ដំបង។

    មន្រ្តីកសិកម្មខាងលើបានលើកឡើងក្នុងកម្មវិធីសន្ទនាមតិវិទ្យុជាតិកម្ពុជាចំការចេកឱ្យដឹងបន្ថែម ទៀតថាអាងស្តុកទឹកស្ទឹងក្រញូងខាងលើនេះជាគម្រោងប្រព័ន្ធធារាស្រ្តថ្មីមួយបន្ថែមទៀត នៅខេត្តបាត់ដំបង ខណៈខេត្តជម្រុកស្រូវមួយនេះមានប្រព័ន្ធធារាសាស្ត្រ ធំៗចំនួន ៤រួចទៅហើយ។

    ដោយឡែកប្រព័ន្ធធារាស្រ្តទាំងនោះរួមមានប្រព័ន្ធធារាសាស្ត្រស្ទឹងមោងឫស្សីឬស្ទឹងដូនទ្រី អាចស្រោចស្រោពលើផ្ទៃដីជាង៥ម៉ឺនហិកតា នៅរដូវវស្សានិងជាង២ពាន់ហិកតានៅ រដូវប្រាំង ប្រព័ន្ធធារាសាស្ត្រស្ទឹងសង្កែ អាចស្រោចស្រោពលើផ្ទៃដីជាង៦ម៉ឺនហិកតានៅរដូវវស្សា និងជាង១ម៉ឺន៧ពាន់ហិកតានៅរដូវប្រាំង ប្រព័ន្ធធារាសាស្ត្រស្ទឹងមង្គលបូរី ស្រោចស្រោពលើផ្ទៃដីជាង៦ម៉ឺនហិកតានៅរដូវវស្សានិងរដូវប្រាំងអាចស្រោចស្រោពបានជាង ២ពាន់៨០០ហិកតា ប្រព័ន្ធធារាសាស្ត្រកំពីងពួយ ស្រោចស្រោពលើផ្ទៃដីសរុប ២ម៉ឺន ៣ពាន់ ៦០០ហិតា នៅរដូវវស្សា និងជាង ១ម៉ឺន ៨ពាន់ ហិកតានៅរដូវប្រាំង ។

    យោងតាម របាយការណ៍មន្ទីរកសិកម្មខេត្តបានឱ្យដឹងថានៅឆ្នាំ ២០២៤ ខេត្តបាត់ដំបងបានដាំដុះស្រូវវស្សា ស្រូវស្រាល ដើមរដូវ ស្រូវស្រាលបង្កើនរដូវស្រូវស្រាល ស្រូវធ្ងន់ និងស្រូវឡើងទឹកចំនួនជាង ៤៥ម៉ឺនហិកតា៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay