ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ដ្រីពលករខ្មែរម្នាក់ ដើរឆ្លងដែនពីថៃមកតាមច្រកព្រំដែន ប៉ោយប៉ែត ដល់ពេលត្រូវសំរាលកូន ទទួលបានការជួយសម្រួលពីមន្ត្រីអាជ្ញាធរខេត្តក្រុង និង គ្រូពេទ្យ ភ្លាមៗបញ្ជូនទៅមន្ទីរពេទ្យបង្អែកដីថ្មី

    BY soknita July 3, 2025
    ស្ដ្រីពលករខ្មែរម្នាក់ ដើរឆ្លងដែនពីថៃមកតាមច្រកព្រំដែន ប៉ោយប៉ែត ដល់ពេលត្រូវសំរាលកូន ទទួលបានការជួយសម្រួលពីមន្ត្រីអាជ្ញាធរខេត្តក្រុង និង គ្រូពេទ្យ ភ្លាមៗបញ្ជូនទៅមន្ទីរពេទ្យបង្អែកដីថ្មី

    (ខេត្តបន្ទាយមានជ័យ)៖ កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៥ វិទ្យុជាតិខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ពលករខ្មែរម្នាក់កំពុងតែដើរឆ្លងដែនពីប្រទេសថៃ មកកម្ពុជាតាមច្រកព្រំដែន ប៉ោយប៉ែតស្រាប់តែឈឺពោះចង់សំរាលកូន ទទួលបានជួយសម្រួលពីក្រុមការងារ មន្ត្រីអាជ្ញាធរខេត្តក្រុង និង គ្រូពេទ្យ ដោយបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកដីថ្មី។

    លើសពីនេះ វិទ្យុជាតិខេត្តបន្ទាយមានជ័យ បានបញ្ជាក់បន្ថែមថា ស្ដ្រីពលករខ្មែរម្នាក់រូបនេះមាន ឈ្មោះ សេង កែវមុនី កំពុងឆ្លងដែនមកពីប្រទេសថៃ តាមច្រកប៉ោយប៉ែតស្រាប់តែឈឺពោះសំរាលកូន ត្រូវបានក្រុមការងារដឹកនាំដោយឯកឧត្តម និន វណ្ណៈ តំណាងក្រសួងការងារ មន្ត្រីអាជ្ញាធរខេត្តក្រុង និង គ្រូពេទ្យ បានអន្តរាគមជួយបញ្ជូនទៅមន្ទីរពេទ្យបង្អែកដីថ្មី ដើម្បីពេទ្យជំនាញឆ្មបចាត់ចែងជួយដល់ម្តាយកូន និងអរគុណដល់គ្រូពេទ្យ និងក្រុមការងារអន្តរគមលឿនៗ និងបានផ្តល់ថវិកាមួយចំនួនផងដែរ៕

    ប្រភព៖ វិទ្យុជាតិខេត្តបន្ទាយមានជ័យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay