ហង្សមាស បញ្ចេញ Brand ហ្វេសសិនថ្មី ‘‘FRANANDO’’ កំពុងសាងភាពភ្ញាក់ផ្អើលខ្លាំង!
- BY
- Liny01
- July 4, 2025
ក្រុមហ៊ុន ហង្សមាស ដែលជាក្រុមហ៊ុនតន្ត្រីដ៏ធំលំដាប់លេខ១ ក្នុងប្រទេសកម្ពុជា កំពុងសាងចំងល់ និងការភ្ញាក់ផ្អើលមួយដល់មហាជន តាមរយៈការបញ្ចេញ Brand ហ្វេសសិនថ្មី ឈ្មោះថា ‘‘FRANANDO’’ ។

Brand ហ្វេសសិនថ្មី ‘‘FRANANDO’’ នេះជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ហង្សមាសគ្រុប ដែលនឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ នេះ នៅស្ទូឌីយោ ហង្សមាស ។ អ្វីដែលកាន់តែពិសេសក្នុងកម្មវិធីសម្ពោធម៉ាកសញ្ញាថ្មីនេះ ក៏មានការចូលរួមពីតារាល្បីៗចំនួន ៤រូប រួមមាន តារាស្រីស្រស់ស្អាតកញ្ញា SK លោក STEP លោក ថុល សុភិទិ និងកញ្ញា សុខ សុជាតា។ លើសពីនេះក៏មានការផ្សាយបន្តផ្ទាល់ (Live) នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស និងផេក FRANANDO ផងដែរ។

ដូច្នេះចង់ដឹង ថ្ងៃ សៅរ៍ ទី០៥ ខែកក្កដា ខាងមុខនេះក្រុមហ៊ុន ហង្សមាស មានអ្វីពិសេស កុំភ្លេចណាចូលរួមទាំងអស់គ្នា នៅស្ទូឌីយូ ហង្សមាស ផ្សារទំនើបអ៉ីអន មល សែនសុខ និងកុំភ្លេចតាមដាន ផេក FRANANDO និងផេក Hang Meas៕

- Share This Post:






