ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន DKSH Cambodia ឧបត្ថម្ភដោយក្រុមហ៊ុន WIPRO Consumer Care ណែនាំផលិតផលថ្មី អង់សង់ទ័រ និង រូម៉ាណូ ក្នុងកម្មវិធីជប់លៀងថ្លែងអំណរជូនដល់អតិថិជនរបស់ខ្លួន

    BY Khmernote Media May 28, 2019
    ក្រុមហ៊ុន DKSH Cambodia ឧបត្ថម្ភដោយក្រុមហ៊ុន WIPRO Consumer Care ណែនាំផលិតផលថ្មី អង់សង់ទ័រ និង រូម៉ាណូ ក្នុងកម្មវិធីជប់លៀងថ្លែងអំណរជូនដល់អតិថិជនរបស់ខ្លួន

    ក្រុមហ៊ុន DKSH គឺជាអ្នកផ្តល់សេវាកម្មពង្រីកទីផ្សារឈានមុខគេដោយផ្តោតសំខាន់លើទី្វបអាស៊ី រួមជាមួយក្រុមហ៊ុន WIPRO Consumer Care បានណែនំាផលិតផលថ្មី អង់សង់ទ័រ និង រូម៉ាណូ ក្នុងកម្មវិធីជប់លៀបថ្លែងអំណរគុណជូនដល់អតិថិជនរបស់ខ្លួន។

    រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០១៩ -ក្រុមហ៊ុន DKSH Cambodia ដោយបានទទួលការឧបត្ថម្ភ និងគាំទ្រពីក្រុមហ៊ុន WIPRO CONSUMER CARE បានរៀបចំកម្មវិធីជប់លៀងថ្លែងអំណរគុណជូនដល់អតិថិជនរបស់ខ្លួនឆ្នាំ២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។ ក្រុមហ៊ុន WIPRO CONSUMER CARE ចាប់ផ្តើម អាជីវកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០០២ ដែលមានផលិតផលថែរក្សាសម្ផស្សលំដាប់អន្តរជាតិចំនួនពីរម៉ាក គឺ អង់សង់ទ័រ និងរ៉ូម៉ាណូ។ ការលក់ផលិតផលទាំងអង់សង់ទ័រ និងរ៉ូម៉ាណូ បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ១៧ឆ្នាំនេះ ដោយសារតែមានការគាំទ្រឥតឈប់ឈរ ពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ និងម្យ៉ាង ផលិតផលទាំងពីរនេះ មានក្លិនក្រអូបផ្តាច់មុខ និងជាម៉ាកលំដាប់អន្តរជាតិ ។ ក្នុងការរៀបចំកម្មវិធីនេះ ក្រុមហ៊ុន DKSH និង ក្រុមហ៊ុន WIPRO បានថ្លែងអំណរគុណដល់អតិថិជនដែលតែងតែផ្តល់ការគាំទ្រ និងជំរុញការលក់ផលិតផល WIPRO និងឆ្លៀត ឳកាសដ៏ល្អនេះណែនាំផលិតផលថ្មីរបស់ ម៉ាកទាំងពីរនេះបន្ថែមទៀត។ អង់សង់ទ័រ បានអភិវឌ្ឃ សាប៊ូទឹកដុសខ្លួន ដោយរចនាម៉ូដដបថ្មី ទាក់ទាញជាងមុន ជាមួយរូបមន្ត ប្រូតេអ៊ីនសូត្រ ដែលជួយធ្វើឳ្យស្បែក ទន់ ម៉ដ្ឋរលោង និងមានក្លិនក្រអូបពីប្រទេសបារាំង។ រ៉ូម៉ាណូ ក៏បានណែនូវការរចនាម៉ូដដប និងរូបមន្តថ្មី ជាមួយ ប្រូវីតាមីន បេ៥ ជួយធ្វើឳ្យសក់មានសុខភាពល្អ និងរឹងមាំ ផងដែរ ហើយមានសារគន្លឹះរបស់ខ្លួនថា ក្លិនជោគជ័យ របស់បុរស។ នេះសបញ្ជាក់ថា ក្រុមហ៊ុន WIPRO នៅតែបន្តពង្រឹងតម្លៃរបស់ខ្លួនថាដោយអនុលោមនូវពាក្យថាយកចិត្តខ្ពស់នូវភាពជោគជ័យរបស់អតិថីនខ្លួន ។
    អំពីក្រុមហ៊ុន DKSH
    DKSH គឺជាក្រុមហ៊ុនផ្តល់សេវាកម្មពង្រីកទីផ្សារ ឈានមុខគេ ដោយផ្តោតសំខាន់ក្នុងតំបន់អាស៊ី។ ដូចដែលពាក្យ “សេវាកម្មពង្រីកទីផ្សារ” បង្ហាញស្រាប់ DKSH ធ្វើការជួយ និងបង្កើតម៉ាកយីហោជូនដល់ក្រុមហ៊ុនដទៃទៀត ក្នុងការពង្រីកអាជីវកម្មរបស់ពួកគេនៅក្នុងទីផ្សារថ្មី ឬទីផ្សារដែលមានស្រាប់។ ដោយត្រូវបានចុះបញ្ជីជាសាធារណៈនៅក្នុងផ្សារភាគហ៊ុន SIX Swiss Exchange តាំងពីឆ្នាំ 2012មក DKSH គឺជាក្រុមហ៊ុនសកលមួយដែលមានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុងហ៊្សូរីចប្រទេសស្វីស។ ដោយមានទីតាំងអាជីវកម្មចំនួន 825 កន្លែង នៅក្នុង 37 ប្រទេស ដោយក្នុងនោះ 800 កន្លែងស្ថិតនៅ ក្នុងទី្វបអាស៊ី និងមានបុគ្គលិកជំនាញចំនួន 31 970 នាក់។ DKSH បានបង្កើតឡើងនៅក្នុងឆ្នាំ 1865 និងមានចំណូលសរុបចំនួន 11.0 ពាន់លានស្វីស ហ្រ្វង់ ក្នុងឆ្នាំ 2017។ ជាមួយនឹងកេរតំណែលយ៉ាងរឹងមាំរបស់ប្រទេសស្វីស ក្រុមហ៊ុននេះមានប្រពៃណីយ៉ាងយូរលង់ណាស់មកហើយក្នុងការធ្វើអាជីវកម្មទាំងនៅក្នុង និងជាមួយតំបន់អាស៊ី ហើយក៏បានចាក់ឬសយ៉ាងជ្រៅនៅក្នុងសហគមន៍ និងអាជីវកម្មទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។

    អំពី WIPRO CONSUMER CARE
    ក្រុមហ៊ុន WIPRO CONSUMER CARE ជាក្រុមហ៊ុនសាជីវកម្មលំដាប់ពិភពលោក មានវត្តមាននៅក្នុង ៦០ ប្រទេសនៅអាស៊ី ដែលមានចំណូលជាង ១.០០០ កោដិដុល្លា ដែលក្នុងនោះអាជីវកម្មផលិតផលថែរក្សាសម្រស់ ចូលរួមចំណែកយ៉ាងធំលើការរីកចំរើនរបស់ក្រុមហ៊ុនទាំងមូល។ ទាំងផលិតផលម៉ាក អង់សង់ទ័រ និងរ៉ូម៉ាណូ ឈរនៅលំដាប់លេខ ៣ ក្នុងប្រភេទផលិតផលគ្រឿងក្រអូប សាប៊ូទឹកដុសខ្លួន សាប៊ូកក់សក់ រ៉ូលអន ឡេលាបខ្លួន -ល- នៅបណ្តាប្រទេសនានា ក្នុងទ្វីបអាស៊ី។

    For more information please contact:

    DKSH Cambodia
    Chanreasey Chum
    Branding & Communications Manager
    Phone +855 23 222 288
    chanreasey.chum@dksh.com

    Share This Post:
    MPO4D jitutoto mpo4d Mpoplay