ព័ត៌មានជាតិ
លោក ម៉ឹង សុភា មេឃុំជីផាត និងសមាជិកក្រុមប្រឹក្សាឃុំ ចូលរួមសហការជាមួយក្រុមការងារមកពី ក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ចុះវាស់វែង និងសិក្សាគម្រោងធ្វើស្ពានឆ្លងកាត់ព្រែកជីផាត
BY soknita
July 8, 2025
(ខេត្តកោះកុង)៖ រដ្ឋបាលខេត្តកោះកុង បានឱ្យដឹងថា លោក ម៉ឹង សុភា មេឃុំជីផាត និងសមាជិកក្រុមប្រឹក្សាឃុំ បានចូលរួមសហការជាមួយក្រុមការងារមកពី ក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ចុះវាស់វែងនិងសិក្សាគម្រោងធ្វើស្ពានឆ្លងកាត់ព្រែកជីផាត។

តាមការបញ្ជាក់បន្ថែមរបស់ រដ្ឋបាលខេត្តកោះកុង បានឱ្យដឹងថា កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥ នៅវេលាម៉ោង ១០:០០ ព្រឹក លោក ម៉ឹង សុភា មេឃុំជីផាត និងសមាជិកក្រុមប្រឹក្សាឃុំ បានចូលរួមសហការជាមួយក្រុមការងារមកពី ក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ចុះវាស់វែងនិងសិក្សាគម្រោងធ្វើស្ពានឆ្លងកាត់ព្រែកជីផាត៕




ប្រភព៖ រដ្ឋបាលខេត្តកោះកុង