សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ អស់លទ្ធភាពបង់ភាគទាន កុំទុកយូរត្រូវរាយការណ៍ទៅកាន់បេឡាជាតិសន្តិសុខសង្គមតាមចំណុចទាំងនេះ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងពី សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ ដែលអស់លទ្ធភាពបង់ភាគទាន ត្រូវរាយការណ៍ទៅកាន់បេឡាជាតិសន្តិសុខសង្គមតាម។

តាមការបញ្ជាក់របស់ បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា ប្រសិនបើសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន នោះលោកអ្នកត្រូវអនុវត្តដូចខាងក្រោម៖
-ក្នុងករណីសមាជិក ប.ស.ស. (បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) អស់លទ្ធភាពបង់ភាគទាន ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ ឬតាមរយៈកម្មវិធីទូរសព្ទដៃ ប.ស.ស. (NSSF Member APP) អំពីការខកខាននេះមក ប.ស.ស. ដោយត្រូវមានហេតុផលសមរម្យ។
-ក្នុងករណីសមាជិក ប.ស.ស. មិនបានជូនដំណឹងមក ប.ស.ស. នោះត្រូវបានចាត់ទុកថា សាមីខ្លួនស្ម័គ្រចិត្តបោះបង់សិទ្ធិចូលរួមក្នុងរបបសន្តិសុខសង្គមតាមរបបភាគទានដោយស្ម័គ្រចិត្ត។
គួរបញ្ជាក់ដែរថា ក្នុងរយៈពេលនៃការខកខានបង់ភាគទាន គឺមិនត្រូវលើសពី ៦ (ប្រាំមួយ) ខែជាដាច់ខាត។ សម្រាប់ផ្តល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ ១២៨៦ ឬ ១២៩៧៕

ប្រភព៖ បេឡាជាតិសន្តិសុខសង្គម