អគ្គនាយកដ្ឋានគយ ជ្រើសរើសបុគ្គលិកជំនាញជាប់កិច្ចសន្យា ២រូប ចូលបម្រើការងារ ក្នុងមុខតំណែង អ្នកអភិវឌ្ឍនិងគ្រប់គ្រងកម្មវិធីកុំព្យូទ័រ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥ នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងពី ការជ្រើសរើសបុគ្គលិកជំនាញជាប់កិច្ចសន្យា ២រូប ចូលបម្រើការងារ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងមុខតំណែង អ្នកអភិវឌ្ឍនិងគ្រប់គ្រងកម្មវិធីកុំព្យូទ័រ (Java Developer) ។

ក្នុងសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជូនសាធារណជនឱ្យបានជ្រាបថា ត្រូវការជ្រើសរើសបុគ្គលិកជំនាញជាប់កិច្ចសន្យាចំនួន ០២ រូប មកបម្រើការងារពេញម៉ោងក្នុងមុខតំណែង អ្នកអភិវឌ្ឍនិងគ្រប់គ្រងកម្មវិធីកុំព្យូទ័រ (Java Developer) ដើម្បីបម្រើការងារនៅក្នុងនាយកដ្ឋានបច្ចេកវិទ្យា ព័ត៌មាននៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលមានគុណវុឌ្ឍ និងភារកិច្ចនិងការទទួលខុសត្រូវ ដូចខាង ក្រោម៖
១. គុណវុឌ្ឍ
-កម្រិតវប្បធម៌ចាប់ពីថ្នាក់បរិញ្ញាបត្រផ្នែក វិទ្យាសាស្ត្រកុំព្យូទ័រ ឬសញ្ញាបត្រមានតម្លៃស្មើ
-មានបទពិសោធន៍អភិវឌ្ឍកម្មវិធីកុំព្យូទ័រយ៉ាងតិច ០១ ឆ្នាំ និងមានចំណេះដឹងច្បាស់លាស់ពាក់ព័ន្ធ នឹងភាសា Java, SpringBoot, Docker, RESTful APIs និង DBMS (Oracle, PostgreSQL, និង MySQL) កម្រិតមូលដ្ឋាន
-មានចំណេះដឹងនិងបទពិសោធន៍ពាក់ព័ន្ធនឹង UX/UI Design
-មានសមត្ថភាពអភិវឌ្ឍ កែលម្អកំហុស និងដោះស្រាយបញ្ហានានារបស់ប្រព័ន្ធ
-មានបទពិសោធន៍ប្រើប្រាស់ Version Control (Git)
-ត្រូវមានឆន្ទៈ និងមនសិការក្នុងការបំពេញការងារ និងមានសីលធម៌ក្នុងការរស់នៅល្អ
-មានការព្យាយាម តស៊ូបំពេញការងារគ្រប់លក្ខខណ្ឌ អត្តចរិតស្លូតបូត ទៀងត្រង់ ម៉ឺងម៉ាត់ និងមាន ស្មារតីធ្វើការជាក្រុម។
២. ភារកិច្ចនិងការទទួលខុសត្រូវ
-សិក្សាស្រាវជ្រាវពីបច្ចេកវិទ្យាថ្មីៗដែលអាចជួយធ្វើឱ្យប្រសើរឡើងនូវដំណើរការ និងសុវត្ថិភាពរបស់ ប្រព័ន្ធ
-សិក្សា Business Logic ក្នុងការពង្រីកមុខងារប្រព័ន្ធ រៀបចំផែនការ និងសរសេរ Source Code ដោយប្រើប្រាស់ភាសា Java
-ចូលរួមពង្រីកវិសាលភាពតភ្ជាប់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស ទៅកាន់ក្រុមហ៊ុន អាកាសចរណ៍
-អភិវឌ្ឍនិងធ្វើការសាកល្បងមុខងារថ្មីនានា ដើម្បីត្រៀមសម្រាប់ការអនុវត្តជាផ្លូវការ
-សិក្សានិងធ្វើបច្ចុប្បន្នភាព Source Code ប្រព័ន្ធដែលមានស្រាប់ឱ្យប្រសើរឡើង
-ចូលរួមគាំទ្រ កែលម្អកំហុស និងដោះស្រាយបញ្ហាដែលកើតមានឡើងជាយថាហេតុ
-រៀបចំផែនការអភិវឌ្ឍ ធ្វើរបាយការណ៍ និងឯកសារបច្ចេកទេសសម្រាប់ការងារអភិវឌ្ឍប្រចាំថ្ងៃ
-រៀបចំឯកសាររចនាសម្ព័ន្ធសម្រាប់ចងក្រងទុកឱ្យអ្នកអភិវឌ្ឍផ្សេងទៀត
-អនុវត្តភារកិច្ចផ្សេងទៀត តាមការកំណត់របស់ថ្នាក់ដឹកនាំ។
ចំពោះបេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមបំពេញពាក្យស្នើសុំនិងប្រវត្តិរូបសង្ខេបដែលអាចទាញ យកបានតាម QR Code ខាងក្រោម ដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ និងផ្ញើមកនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលមានអាសយដ្ឋាន ជាន់ទី៨ អគារលេខ ៦-៨ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនង៖ ០៧៨ ៧៤៨ ២២២ / ០៩២ ៨៨៥ ៩១៩ អ៊ីម៉ែល៖ admin@customs.gov.kh រាល់ម៉ោងធ្វើការ និងយ៉ាងយូរត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ វេលា ម៉ោង ១៧ និង០០នាទី៕

