ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នៅសល់ ៥ថ្ងៃទៀត! ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ៣៧២នាក់ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងត្រូវបិទបញ្ចប់

    BY soknita July 11, 2025
    នៅសល់ ៥ថ្ងៃទៀត! ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ៣៧២នាក់ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងត្រូវបិទបញ្ចប់

    (រាជធានីភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ៣៧២នាក់ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសល់ ៥ថ្ងៃទៀតប៉ុណ្ណោះ នឹងត្រូវបិទបញ្ចប់។

    ចំពោះបេក្ខជនដែលមានបំណង ចង់ដាក់ពាក្យចូលរួមប្រឡងប្រជែងចូលទៅកាន់តំណរភ្ជាប់មួយនេះ https://go.gov.kh/era/mcs25agri ចាប់ពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ រហូតដល់ ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោង ១៧:០០នាទី ជាកំហិត។ បេក្ខជនដែលមានបំណងដាក់ពាក្យចូលរួមប្រឡងប្រជែង សូមអានសេចក្តីជូនដំណឹង និងលក្ខខណ្ឌនៃការជ្រើសរើស និងតារាងឧបសម្ព័ន្ធស្តីពីការបែងចែកប៉ុស្តិ៍ជ្រើសរើសមន្ត្រីកសិកម្មឃុំ តាមរយៈតំណរភ្ជាប់ https://web.facebook.com/share/p/167BdHeBx2/ ។

    ដោយឡែកអនុគណៈកម្មការទទួលពាក្យ និងទទួលស្គាល់បេក្ខជន នឹងរៀបចំបញ្ជីឈ្មោះបណ្តោះអាសន្ន ដាក់ឱ្យបេក្ខជនពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួន តាមរយៈតំណភ្ជាប់ https://go.gov.kh/era/mcs25agri និងស្កេន QR Code ចាប់ពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោង ១៧:០០នាទីជាកំហិត។ បេក្ខជនត្រូវពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានរបស់សាមីខ្លួននៅក្នុង បញ្ជីឈ្មោះបណ្តោះអាសន្ន និងស្នើធ្វើការកែតម្រូវ ពាក់ព័ន្ធនឹងកំហុសអក្ខរាវិរុទ្ធ ភេទ និងថ្ងៃខែឆ្នាំកំណើត ក្នុងរយៈពេលកំណត់ខាងលើ។ ផុតរយៈពេលនេះ បេក្ខជនមិនអាចស្នើកែតម្រូវបានឡើយ។

    គួរបញ្ជាក់ថា ចំពោះព័ត៌មានផ្សេងៗអាចទំនាក់ទំនងតាមទូរស័ព្ទ ឬប្រព័ន្ធតេឡាក្រាម ០១០ ៤៣៧ ៩២២/ ០៩៨ ៥៥២ ៥៧៧/ ០១០ ៤១៦ ៥៧៣/ ០៦១ ២៦៨ ៩៩៩។ ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឡង សូមភ្ជាប់ជាមួយបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ តាមតំណភ្ជាប់នៅខាងក្រោមនេះ៖

    បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ»

    ១.Telegram (https://mcsuat.mcs.gov.kh/)

    ២.Facebook (https://www.facebook.com/CivilServiceCambodia)

    បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ»

    ១.Telegram (https://t.me/CivilServiceNews31)

    ២.Facebook (https://www.facebook.com/Civil.Service.News)

    ប្រភព៖ ក្រសួងមុខងារសាធារណៈ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay