Apple បញ្ចេញ iPod touch ស៊េរីថ្មី រូបរាងដដែល តែម៉ាស៊ីនខ្លាំងជាងមុន
- May 29, 2019
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានបញ្ចេញ iPod touch ស៊េរិថ្មីជាមួយនឹងកម្លាំងម៉ាស៊ីនខ្លាំងជាងមុន ប៉ុន្តែនៅរក្សារូបរាងដដែល។ iPod touch ស៊េរីថ្មីនេះរត់លើបន្ទះឈីប A10 Fusion ដែលបន្ទះឈីបនេះដូចគ្នានឹងបន្ទះឈីបលើ iPhone 7 និងរត់ដោយប្រព័ន្ធប្រតិបត្តិការ iOS12។ បន្ទះឈីបថ្មីនេះមានថាមពល អាចធ្វើការ Group FaceTime បានរហូតដល់ 32នាក់។
iPod touch ថ្មីនេះផងដែរបំពាក់អង្គផ្ទុកទិន្នន័យទំហំរហូតដល់ 256GB ដែលម៉ូដែលមុនមានត្រឹមតែ 32GB និង 128GB ប៉ុណ្ណោះ ហើយមានអេក្រង់ទំហំ 4 អ៉ីញ កំរិត Resolution 1136 x 640 pixel ក្រាលដោយកញ្ចក់ LCD មានកាមេរ៉ាក្រោយ 8MP និងកាមេរ៉ាមុខ 1.2MP។ ហើយ iPod នេះផងដែរមានរន្ធបំពងសំលេងតែមួយគ្រាប់ប៉ុណ្ណោះ មិនមាន Face ID និង Touch ID អ្វីឡើយ។ iPod touch ស៊េរិថ្មីនេះត្រូវបានដាក់លក់ក្នុងតម្លៃ $199 សម្រាប់ម៉ូដែល 64GB, $299 សម្រាប់ម៉ូដែល 128GB និង $399 សម្រាប់ម៉ូដែល 64GB៕

អត្ថបទ៖ ឌី
ប្រភព៖ todayonline
- Share This Post:









