ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បង្ហាញពីវិបត្តិពិតប្រាកដ ក្រោយមជ្ឈដ្ឋានបវរទេស បញ្ចេញទស្សនៈ ព្រួយបារម្ភខ្លាំងអំពី «ការថយចុះនៃចំនួនប្រជាជន»

    BY soknita July 11, 2025
    សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បង្ហាញពីវិបត្តិពិតប្រាកដ ក្រោយមជ្ឈដ្ឋានបវរទេស បញ្ចេញទស្សនៈ ព្រួយបារម្ភខ្លាំងអំពី «ការថយចុះនៃចំនួនប្រជាជន»

    យោងតាមការចុះផ្សាយរបស់់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើឡើងថា នៅពេលដែលអត្រាលទ្ធភាពមានកូននៅទូទាំងពិភពលោក កំពុងថយចុះដល់កម្រិតទាបខ្លាំងនៅតាម តំបន់មួយចំនួននៃពិភពលោក អ្នកនយោបាយ និងអ្នកវិភាគក្នុងវិស័យព័ត៌មានមួយចំនួន បានបញ្ចេញទស្សនៈ ព្រួយបារម្ភខ្លាំងអំពី «ការថយចុះនៃចំនួនប្រជាជន» «ការថយចុះខ្លាំងនៃចំនួនប្រជាជន» និងរហូតដល់ «ការផុតពូជរបស់មនុស្ស»។

    សម្តេច នាយករដ្ឋមន្ត្រី បានបន្តថា តាមរបាយការណ៍ស្តីពីស្ថានភាពប្រជាជនពិភពលោកឆ្នាំ ២០២៥ បង្ហាញថា បញ្ហាពិតប្រាកដ មិនមែនជាការថយចុះនៃអត្រាលទ្ធភាពមានកូន ហើយក៏មិនមែនជាចំនួនប្រជាជន ៨ប៊ីលាននាក់នៅលើពិភពលោកនាពេលបច្ចុប្បន្នដែរ។ ក្នុងសារលិខិត ក្នុងទិវាប្រជាជនពិភពលោក លើកទី៣៦ សម្តេច បានបញ្ចាក់ថា វិបត្តិពិតប្រាកដ គឺកង្វះភ្នាក់ងារសុខភាពបន្តពូជ ដែលជាកង្វះសមត្ថភាពរបស់មនុស្ស ជាពិសេសគឺប្រជាជនវ័យក្មេងក្នុងការសម្រេចបាននូវសេចក្ដីប្រាថ្នានៃការបង្កើតគ្រួសារ និងការមានកូនរបស់ពួកគេ។ ជាក់ស្តែង ការស្ទង់មតិរបស់ UNFPA និង YouGov លើមនុស្សជាង ១៤ ០០០នាក់ ក្នុង១៤ប្រទេស បានបង្ហាញថា ភាគច្រើននៃអ្នកចូលរួមការស្ទង់មតិ មានបំណងចង់មានកូនច្រើន ប៉ុន្តែពួកគេមិនអាចសម្រេចបាននោះទ ដោយសារបញ្ហាសង្គម ហិរញ្ញវត្ថុ និងសុខភាព។

    ប្រភពដដែល បានបន្តថា ប្រជាជនវ័យក្មេងដែលមានទស្សនៈវិជ្ជមានចំពោះអនាគត មានឱកាសច្រើនក្នុងការសម្រេចអ្វី ដែលពួកគេចង់បានសម្រាប់ខ្លួនឯងនិងគ្រួសាររបស់ពួកគេ។ ក៏ប៉ុន្តែប្រជាជនវ័យក្មេង ភាគច្រើន បានរាយការណ៍អំពីការព្រួយបារម្ភ និងភាពមិនប្រាកដប្រជាចំពោះអនាគតរបស់ខ្លួន ដោយសារ បញ្ហាបរិស្ថាន អស្ថិរភាពសេដ្ឋកិច្ច និងការកើនឡើងនៃជម្លោះសកល ដែលនេះក៏ជាឧបសគ្គមួយទៀតដល់ ការសម្រេចបាននូវអត្រាលទ្ធភាពមានកូនដែលចង់បាន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay