ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងមហាផ្ទៃ ជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធ-នាគារ ចំនួន ៧២នាក់ ផ្នែកជំនាញសុខាភិបាល សម្រាប់ឆ្នាំ ២០២៥ ឱ្យចូលបម្រើការងារនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត

    BY soknita July 15, 2025
    ក្រសួងមហាផ្ទៃ ជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធ-នាគារ ចំនួន ៧២នាក់ ផ្នែកជំនាញសុខាភិបាល សម្រាប់ឆ្នាំ ២០២៥ ឱ្យចូលបម្រើការងារនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត

    (រាជធានីភ្នំពេញ)៖ តាមចេចក្ដីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងពី ក្រសួងមហាផ្ទៃ ជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ចំនួន ៧២នាក់ ផ្នែកជំនាញសុខាភិបាល សម្រាប់ឆ្នាំ ២០២៥ ឱ្យចូលបម្រើការងារនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត។

    ក្រសួងមហាផ្ទៃ មានការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ ផ្នែកជំនាញសុខាភិបាល ចំនួន ៧២នាក់ (ឋានន្តរស័ក្តិវរអគ្គានុរក្ស ថ្នាក់លេខ៣) សម្រាប់បម្រើការងារនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ដូចខាងក្រោម៖

    ក- លក្ខខណ្ឌនៃការជ្រើសរើសបេក្ខជនទាំងពីរភេទដែលមានសិទ្ធិសុំចុះឈ្មោះប្រឡងប្រជែងជ្រើស រើសផ្នែកជំនាញសុខាភិបាល (វេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេសរោគស្ត្រី និងគិលានុបដ្ឋាក) ត្រូវបំពេញ ដូចខាងក្រោម៖

    ១- មានសញ្ជាតិខ្មែរ

    ២- មានជីវប្រវត្តិច្បាស់លាស់ មានកិរិយាមារយាទល្អ និងពុំធ្លាប់មានទោស

    ៣- បេក្ខជនទាំងពីរភេទត្រូវមានសញ្ញាបត្រតាមមុខជំនាញសុខាភិបាលនីមួយៗ ដូចខាងក្រោម៖

    -វេជ្ជបណ្ឌិត៖ សញ្ញាបត្រវេជ្ជបណ្ឌិត ឬសញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រវេជ្ជសាស្ត្រ

    -វេជ្ជបណ្ឌិតឯកទេសរោគស្ត្រី៖ សញ្ញាបត្រវេជ្ជបណ្ឌិត ឬ សញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងវិញ្ញាបនបត្រផ្នែកជំនាញរោគស្ត្រី។

    -គិលានុបដ្ឋាក៖ សញ្ញាបត្រគិលានុបដ្ឋាកបរិញ្ញាបត្រ

    ៤- ចំពោះបេក្ខជនផ្នែកជំនាញសុខាភិបាល ដែលមានសញ្ញាបត្រវេជ្ជបណ្ឌិត និងបរិញ្ញបត្រគិលានុបដ្ឋាក ត្រូវបានលើកលែងលក្ខខណ្ឌអាយុសម្រាប់ការចូលរួមប្រឡងជ្រើសរើសខាងលើ

    ៥- មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ (ឆ្លងកាត់ការត្រួតពិនិត្យឈាម កាយសម្បទា និង តេស្តរកសារធាតុញៀន)

    ខ- កាលបរិច្ឆេទផ្តល់ពាក្យ ទទួលពាក្យ ទីកន្លែងផ្តល់ពាក្យ

    -ផ្តល់ពាក្យ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥

    – ទទួលពាក្យរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៧:០០នាទី ជាកាលបរិច្ឆេទកំណត់ចុងក្រោយ

    -ទីកន្លែងផ្តល់ពាក្យនិងទទួលពាក្យនៅអគារ ០ (អូ) ទីស្តីការក្រសួងមហាផ្ទៃ

    គ- វិញ្ញាសាប្រឡង និងមណ្ឌលប្រឡង

    – វិញ្ញាសាប្រឡង៖ ជំនាញឯកទេស (រយៈពេល ២ម៉ោង)

    – មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ (ទីតាំងជាក់ស្តែងនឹងជូនដំណឹងនៅពេលក្រោយ)។

    ឃ- ការចុះឈ្មោះតាមប្រព័ន្ធអនឡាញ (ONLINE)

    ចំពោះបេក្ខជនត្រូវបំពេញព័ត៌មានបឋម ក្នុងការស្នើសុំសិទ្ធិប្រឡងប្រជែងតាមប្រព័ន្ធអនឡាញតាមតំណភ្ជាប់ (https://gdhr.interior.gov.kh/gdp/request?recruit=1) ឬស្កែន QR CODE រួចបេក្ខជនម្នាក់ៗត្រូវបោះពុម្ព(Print) បង្កាន់ដៃស្នើសុំសិទ្ធិប្រឡងប្រជែងនេះ ដើម្បីបង្ហាញដល់អនុគណៈកម្មការផ្តល់ពាក្យនិងទទួលពាក្យនៅ ទីកន្លែងផ្តល់ពាក្យសុំចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ។

    ង- ឯកសារដែលត្រូវភ្ជាប់មកជាមួយ

    នៅពេលបេក្ខជនម្នាក់ៗមកទទួលពាក្យសុំចូលបម្រើការងារ ត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖

    – បង្កាន់ដៃស្នើសុំសិទ្ធិប្រឡងប្រជែងតាមប្រព័ន្ធអនឡាញ ១ច្បាប់

    សញ្ញាបត្រ ឬលិខិតបញ្ជាក់ការសិក្សា ទទួលស្គាល់ជាផ្លូវការ ១ច្បាប់

    – សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ១ច្បាប់

    – អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១ច្បាប់

    – សៀវភៅស្នាក់នៅនិង/ឬសៀវភៅគ្រួសារ ១ច្បាប់៕

    ប្រភព៖ ក្រសួងមហាផ្ទៃ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay