ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយកដ្ឋានគយ បញ្ចាក់បញ្ជីមុខទំនិញ ដែលមានប្រភពដើមមកពីប្រទេសថៃ ត្រូវជាប់បម្រាមនាំចូលមកកម្ពុជា

    BY soknita July 16, 2025
    អគ្គនាយកដ្ឋានគយ បញ្ចាក់បញ្ជីមុខទំនិញ ដែលមានប្រភពដើមមកពីប្រទេសថៃ ត្រូវជាប់បម្រាមនាំចូលមកកម្ពុជា

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញសេចក្ដីជូនដំណឹង បញ្ចាក់បញ្ជីមុខទំនិញ ដែលមានប្រភពដើមមកពីប្រទេសថៃ ត្រូវជាប់បម្រាមនាំចូលមកកាន់ប្រទេសកម្ពុជា។

    អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បញ្ជាក់ជាថ្មីម្តងទៀត ថា អាជីវករ ពាណិជ្ជករ ធុរជននិង សាធារណជនឱ្យដឹង ចំពោះមុខទំនិញមានប្រភពដើមមកពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជាមានដូចខាងក្រោម៖

    ក. បន្លែ និងផ្លែឈើ

    ខ. ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ។ មុខទំនិញក្នុងចំណុច ខ នេះ មានដូចខាងក្រោម៖

    ១. ប្រេងសាំង (Gasoline)

    ២. ប្រេងម៉ាស៊ូត (Diesel)

    ៣. ឧស្ម័នរាវសម្រាប់ដុត (LPG និង LNG)

    ៤. ប្រេងខ្មៅ (Fuel oil) និង

    ៥. ប្រេងសាំងយន្តហោះ (Jet-A1)។

    ដោយឡែក មុខទំនិញផ្សេងទៀត ក្រៅពីមុខទំនិញក្នុងចំណុច ក និង ខ ខាងលើ មិនមែនជាកម្មវត្ថុនៃការ ហាមឃាត់ការនាំចូលទេ។ អាជីវករ ពាណិជ្ជករ នៅបន្តនាំចូលបានជាធម្មតាដោយបំពេញបែបបទ និងនីតិវិធីកំណត់ ដោយលិខិតបទដ្ឋានជាធរមាន។

    ចំពោះតម្រាយផ្លូវ និងមធ្យោបាយដឹកជញ្ជូនទំនិញនាំចូលមកកម្ពុជា អាជីវករ/ពាណិជ្ជករអាចប្រើប្រាស់មធ្យោបាយ ដឹកជញ្ជូនផ្សេងៗ និងតាមមាត់ច្រកផ្លូវការនានា លើកលែងតែមាត់ច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ ដែលត្រូវបានបិទជា ឯកតោភាគីដោយយោធាថៃ។

    អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងបន្តតាមដាន និងធ្វើបច្ចុប្បន្នភាពជូនអាជីវករ/ពាណិជ្ជករ ធុរជននិង សាធារណជនអំពីស្ថានការ និងការវិវត្តនានាពាក់ព័ន្ធនឹងវិធានការខាងលើនេះ។ អាស្រ័យហេតុនេះ ចំពោះអាជីវករពាណិជ្ជករ ធុរជន និងសាធារណជន មេត្តាជ្រាប និងចូលរួមអនុវត្តប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់៕

    ប្រភព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay