ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានកោះហៅមន្ត្រីអន្តោប្រវេសន៍មួយរូបមកបំភ្លឺ និងធ្វើការប្រមូលព័ត៌មានឱ្យច្បាស់ ក្រោយអ្នកដំណើរម្នាក់កបញ្ចេញមតិថា ប៉ូលីសអន្តោប្រវេសន៍ម្នាក់ នៅខេត្តសៀមរាបមិនមានក្រមសីលធម៌

    BY soknita July 16, 2025
    ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានកោះហៅមន្ត្រីអន្តោប្រវេសន៍មួយរូបមកបំភ្លឺ និងធ្វើការប្រមូលព័ត៌មានឱ្យច្បាស់ ក្រោយអ្នកដំណើរម្នាក់កបញ្ចេញមតិថា ប៉ូលីសអន្តោប្រវេសន៍ម្នាក់ នៅខេត្តសៀមរាបមិនមានក្រមសីលធម៌

    (ខេត្តសៀមរាប)៖ នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នេះ បានកោះហៅមន្ត្រីអន្តោប្រវេសន៍មួយរូបមកបំភ្លឺ និងធ្វើការប្រមូលព័ត៌មានឱ្យច្បាស់ ក្រោយអ្នកដំណើរម្នាក់ការបញ្ចេញមតិថា ប៉ូលីសអន្តោប្រវេសន៍ម្នាក់ នៅខេត្តសៀមរាបមិនមានក្រមសីលធម៌ និងប្រើសម្ដីមិនសមរម្យទៅកាន់អ្នកដំណើររូបនោះ។

    តាមការចុះផ្សាយរបស់ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានឱ្យដឹងថា ក្រោយមានការបញ្ចេញមតិនៅក្នុងទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពីគណនីហ្វេសប៊ុកឈ្មោះ ‹‹PITOR ភីត›› កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ មានខ្លឹមសារថា៖ ‹‹ប៉ូលីសអន្តោប្រវេសន៍ម្នាក់នៅខេត្តសៀមរាបពិតជាមិនមានក្រមសីលធម៌ទាល់តែសោះ សម្ដីឈ្លើយហើយពិតជាមើលងាយខ្ញុំខ្លាំងណាស់។ សូមមេត្តាស្ថាប័ន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមមេត្តាពិនិត្យមើលឱ្យបានច្បាស់លាស់អំពីការបំពេញតួនាទីរបសមន្ត្រី។ ជើងហោះហើរខ្ញុំថ្ងៃទី 15 ខែកក្កដា ឆ្នាំ ២០២៥ ជោះងហោះហើរ VJ 913 HANSAI 1620 1805 អាពិនិត្យមើលតាមកាមេរ៉ាបាន››។

    ចំពោះករណីនេះ លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាយប់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ បានធ្វើការអញ្ជើញមន្ត្រីអន្តោប្រវេសន៍ដែលប្រចាំការនៅបញ្ជរបែបបទចូលប្រទេសរូបនោះ មកធ្វើសម្ភាសបំភ្លឺ និងកំពុងធ្វើការស្រាវជ្រាវប្រមូលព័ត៌មានឲ្យបានច្បាស់លាស់ ដើម្បីវិភាគវាយតម្លៃ ហើយធ្វើរបាយការណ៍ រាយការណ៍ជូនថ្នាក់ដឹកនាំដើម្បីពិនិត្យនិងសម្រេច។

    សូមបញ្ជាក់ថាកន្លងមក លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានណែនាំដល់មន្ត្រីនគរបាលអន្តោប្រវេសន៍នៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទាំងអស់ ក្នុងពេលបំពេញភារកិច្ចត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ សាកសមជាកម្លាំងនគរបាលជាតិ ដោយត្រូវអនុវត្តច្បាប់ប្រកាន់យកវិធានការជំនាញ និងវិធានការច្បាប់ ។ ដោយឡែកចំពោះមន្ត្រីណាដែលរកឃើញថា អនុវត្តការងារ គ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ ត្រូវតែទទួលវិន័យតាមបទវិន័យនគរបាលជាតិកម្ពុជា។

    ចំពោះប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សូមការយោគយល់អធ្យាស្រ័យខ្ពស់ពីសាធារណជន និងសូមថ្លែងអំណរគុណ ហើយរង់ចាំទទួលនូវរាល់ព័ត៌មានពីគ្រប់ប្រភពដែលរិះគន់ក្នុងន័យស្ថាបនា៕

    ប្រភព៖ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay