ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ផ្ដល់ការពិនិត្យ និងព្យាបាលលើបញ្ហាភ្នែក នៅមន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ពលរដ្ឋក្នុងសហគមន៍នៅសង្កាត់ស្ទឹងមានជ័យ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

    BY soknita July 17, 2025
    សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ផ្ដល់ការពិនិត្យ និងព្យាបាលលើបញ្ហាភ្នែក នៅមន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ពលរដ្ឋក្នុងសហគមន៍នៅសង្កាត់ស្ទឹងមានជ័យ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

    (រាជធានីភ្នំពេញ)៖ តាមការបង្ហោះក្នុងផេកផ្លូវការរបស់ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានផ្ដល់ការពិនិត្យ និងព្យាបាលលើបញ្ហាភ្នែក នៅមន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ពលរដ្ឋក្នុងសហគមន៍ក្រីក្រនៅសង្កាត់ស្ទឹងមានជ័យ។

    ក្នុងនោះដែរ ផ្លូវការរបស់ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបន្ថែមថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតអោយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បាននាំលោកតា លោកយាយ អ៊ំប្រុស អ៊ំស្រីដែលមានបញ្ហាភ្នែកមកពីសហគមន៍ក្រីក្រក្នុងសង្កាត់ស្ទឹងមានជ័យ មកទទួលការពិនិត្យ ព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួងដោយក្រុមគ្រូពេទ្យឯកទេសរបស់សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត។

    លើសពីនេះទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានជួយឧបត្ថម្ភនូវរាល់ការចំណាយទាំងអស់ក្នុងការព្យាបាលផងដែរ៕

    ប្រភព៖ TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay