ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីទាហានថៃជាន់គ្រាប់-មីន ស៊ីម៉ាក់កម្ពុជាចោទសួរទៅថៃថា ការផ្ទុះគ្រាប់-មីននោះ ក្នុងបូរណភាពទឹកដីរបស់អ្នកណា

    BY soknita July 18, 2025
    ករណីទាហានថៃជាន់គ្រាប់-មីន ស៊ីម៉ាក់កម្ពុជាចោទសួរទៅថៃថា ការផ្ទុះគ្រាប់-មីននោះ ក្នុងបូរណភាពទឹកដីរបស់អ្នកណា

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ នេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបង្ហោះរមួយក្នុងផេកផ្លូវការរបស់ លោក ពាក់ព័ន្ធនឹងករណីទាហានថៃជាន់គ្រាប់មីន កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ ដោយ ឯកឧត្តម ហេង រតនា បានចោទសួរទៅកាន់ថៃថា៖ ‹‹ការផ្ទុះគ្រាប់មីននោះ ក្នុងបូរណភាពទឹកដីរបស់អ្នកណា?›› ។

    យោងតាមការបង្ហោះរបស់ ឯកឧត្តម ហេង រតនា បានសរសេរថា៖ ‹‹បន្ទាប់ពីមានទាហានសៀមរងរបួសដោយសារជាន់គ្រាប់មីនផ្ទុះដាច់ជើងម្នាក់និងរបួស ២នាក់ កាលពីថ្ងៃទី ១៦ ខែកក្កដា ម្សិលមិញនេះ ភាគីសៀមខ្លះបានបញ្ជាក់ថាគ្រាប់មីនចាស់សំណល់សង្គ្រាម មានក្រុមខ្លះថាជាគ្រាប់មីនទើបដាក់ថ្មី ដោយសារដីនោះបានបោសម្អាតមីនរួចហើយ››។

    ឯកឧត្តម ហេង រតនា បានបន្ថែមទៀតថា៖ ‹‹មានអ្នកសារព័ត៌មានខ្លះបានសួរមកខ្ញុំឱ្យធ្វើការបកស្រាយ ខ្ញុំគ្រាន់តែសួរត្រឡប់ទៅវិញថា ការផ្ទុះគ្រាប់មីននោះក្នុងបូរណភាពទឹកដីរបស់អ្នកណា? បើសិនជាក្នុងទឹកដីសៀមមែននោះ ដូចនេះករណីគ្រាប់មីនចាស់ ឬ ថ្មីមានតែខាងសៀមខ្លួនឯងទេ ទើបដឹងច្បាស់››៕

    ប្រភព៖ HENG Ratana

    Share This Post: