កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបុរសម្នាក់ ប្រើល្បិចដើរជួលកាមេរ៉ាថតរូបពីគេជាច្រើននាក់ រួចយកទៅលក់ជាបន្តបន្ទាប់
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបុរសម្នាក់ ប្រើល្បិចដើរជួលកាមេរ៉ាថតរូបពីគេជាច្រើននាក់ រួចយកទៅលក់ជាបន្តបន្ទាប់។

អាវុធហត្ថរាជធានីភ្នំពេញ បានបន្ថែមទៀតថា បុរសម្នាក់ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ នៅចំណុចហាងលក់កាមេរ៉ាមួយកន្លែង ស្ថិតលើផ្លូវមុន្នីវង្ស សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីបុរសរូបនេះ បានដើរជួលកាមេរ៉ាថតរូបសរុប ១១គ្រឿង រួមនិងលែនកាមេរ៉ាជាង ១០គ្រឿងទៀត ពីជនរងគ្រោះចំនួន ៩នាក់ ហើយយកទៅលក់តាមហាងកាមេរាខុសៗគ្នា ក្នុងតម្លៃ ០១គ្រឿងៗ ចំនួន ១២៥០ដុល្លារ រហូតដល់ ២២៥០ដុល្លារ តាមម៉ាករបស់កាំមេរ៉ានីមួយៗ សរុបបានលុយចំនួន ៤០៤៤៤ដុល្លាអាមេរិក។
ជនសង្ស័យឈ្មោះ ជា លឹមហេង ភេទប្រុស អាយុ ២០ឆ្នាំ បានសារភាពថាខ្លួនទើបតែចាប់ផ្តើមប្រព្រឹត្តសកម្មភាពដូចខាងលើពីខែឧសភា ឆ្នាំ ២០២៥ នេះប៉ុណ្ណោះ ហើយក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួននិង កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕



ប្រភព៖ Phnom Penh Gendarmerie