ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចជំនាយ ឃាត់ចាប់ម៉ូតូរ៉ីម៉កកង់បី ១គ្រឿង ដឹកស្លាបមាន់បង្កកចំនួន ១៥០០គីឡូ ចេញពីប្រទេសវៀតណាម

    BY soknita July 19, 2025
    សមត្ថកិច្ចជំនាយ ឃាត់ចាប់ម៉ូតូរ៉ីម៉កកង់បី ១គ្រឿង ដឹកស្លាបមាន់បង្កកចំនួន ១៥០០គីឡូ ចេញពីប្រទេសវៀតណាម

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៥ នេះ លើគណនីហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្ដម ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា សមត្ថកិច្ចជំនាយ ឃាត់ចាប់ម៉ូតូរ៉ីម៉កកង់បី ១គ្រឿង ដឹកស្លាបមាន់បង្កកចំនួន ១៥០០គីឡូ ចេញពីប្រទេសវៀតណាម។

    តាមការបង្ហោះរបស់ ឯកឧត្ដម ហ៊ុន សារ៉ាត់ បានឱ្យដឹងបន្ថែមថា នៅវេលាម៉ោង ១៨ និង០៥នាទី កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់ចាប់ម៉ូតូរ៉ីម៉កកង់បី ១គ្រឿង ដឹកស្លាបមាន់បង្កកចំនួន ១០០កេសក្រដាស ស្មើនឹង ១៥០០គីឡូក្រាម តាមការឆ្លើយបញ្ជាក់របស់ម្ចាស់ដឹកស្លាបមាន់ថា៖ ‹‹ស្លាបមាន់ទាំងនេះដឹកនាំចេញពីប្រទេសវៀតណាម រួចមកលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់››។

    ក្រុមការងារបាននាំយកវត្ថុតាំងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕

    ប្រភព៖ Sarat Hun

    Share This Post: