ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង បញ្ជាក់ពី ស្ថានភាពទឹកភ្លៀងក្នុងខេត្តអាចនឹងថយចុះច្រើន ធ្វើឱ្យជួបភាពរាំងស្ងួត ចាប់ពីថ្ងៃទី ២៣ ខែកក្កដា ដល់ថ្ងៃទី ១៥ ខែសីហា ខាងមុខនេះ

    BY soknita July 19, 2025
    មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង បញ្ជាក់ពី ស្ថានភាពទឹកភ្លៀងក្នុងខេត្តអាចនឹងថយចុះច្រើន ធ្វើឱ្យជួបភាពរាំងស្ងួត ចាប់ពីថ្ងៃទី ២៣ ខែកក្កដា ដល់ថ្ងៃទី ១៥ ខែសីហា ខាងមុខនេះ

    (ខេត្តកោះកុង)៖ រដ្ឋបាលខេត្តកោះកុង ជូនដំណឹងដល់ប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៥ នេះ ពីស្ថានភាពធាតុអាកាសនៅក្នុងខេត្តកោះកុង ដែលទឹកភ្លៀងអាចនឹងថយចុះច្រើន ធ្វើឱ្យខេត្តជួបភាពរាំងស្ងួត ចាប់ពីថ្ងៃទី ២៣ ខែកក្កដា ដល់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ ខាងមុខនេះ។

    យោងតាម មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង បានបញ្ជាក់អំពីស្ថានភាពនៃភាពរាំងស្ងួត (កូនរដូវប្រាំង)៖ ស្ថានភាពទឹកភ្លៀងនឹងថយចុះច្រើន អាចធ្វើឱ្យខេត្តកោះកុងនិងជួបភាពរាំងស្ងួត (កូនរដូវប្រាំង) ក្នុងកម្រិតបង្គួរ ភវនីយភាព ៨០% ពីថ្ងៃទី ២៣ ខែកក្កដា ដល់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ ខាងមុខនេះ។ ដោយឡែកជំនោរសមុទ្រ និង រលកសមុទ្រ មានសភាពធម្មតា។

    អាស្រ័យដូចបានជម្រាបជូនខាងលើ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង សូមជូនដំណឹងជាសាធារណៈ សូមមេត្តាយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ អំពីស្ថានភាពរាំងស្ងួត (កូនរដូវប្រាំង) ក្នុងកម្រិតបង្គួរនេះ ដោយរក្សាទឹក ប្រើប្រាស់ទឹកសន្សំសំចៃ ពិសេសយកចិត្តទុកដាក់លើដំណាំកសិកម្ម និងសត្វពាហនៈ ដើម្បីជៀសវាងពីជម្ងឺដង្កាត់ និង គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ និងផលប៉ះពាល់ពីកង្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ។

    គួរបញ្ជាក់ដែរថា មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង នឹងបន្តការតាមដានសភាពការណ៍ធាតុអាកាស ជម្រាបជូនជា បន្តបន្ទាប់ ក្នុងករណីប្រែប្រួល៕

    ប្រភព៖ រដ្ឋបាលខេត្តកោះកុង

    Share This Post: