ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលទីតាំងសាងសង់ខ្លោងទ្វារ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ

    BY soknita July 21, 2025
    អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលទីតាំងសាងសង់ខ្លោងទ្វារ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ

    (ខេត្តប៉ៃលិន)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីល្ងាចទី ២០ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ អញ្ជើញពិនិត្យមើលទីតាំងសាងសង់ខ្លោងទ្វារ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

    លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា៖ ដើម្បីលើកកម្ពស់ សោភ័ណភាព និងសណ្តាបធ្នាប់ នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដែលជាមុខមាត់ប្រទេសជាតិ ព្រមទាំងសម្រួល ដល់ការបំពេញការងាររបស់មន្ត្រីជំនាញ លោកជំទាវ បានចំណាយថវិកាផ្ទាល់ខ្លួន ធ្វើការសាងសង់ខ្លោងទ្វារប្រវែង ៣០ម៉ែត្រ ទទឹង ៦,២ម៉ែត្រ រួមទាំងបន្ទប់ធ្វើការរបស់មន្ត្រីផងដែរ។

    លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលកំពុងបំពេញការងារនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ត្រូវខិតខំអនុវត្តតួនាទី ភារកិច្ច និងសិទ្ធិរបស់ខ្លួនអោយបានល្អ ជាពិសេសត្រូវខិតខំធ្វើការស្វែងយល់នូវឯកសារច្បាប់ផ្សេងៗទៀត ដែលមានការពាក់ព័ន្ធ ព្រមទាំងមានការ ទំនាក់ទំនងកិច្ចសហការ ជាមួយស្ថាប័ននានាដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិ។

    សូមបញ្ជាក់ថា ដោយមានការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិន បានស្គែនបំពាក់នូវម៉ាស៊ីនទំនើបៗ ដើម្បីសម្រួលដល់ការបំពេញតួនាទីភារកិច្ចរបស់មន្ត្រី ជំនាញនៅទីនោះដូចជា៖ ម៉ាស៊ីនកាំរស្មីអ៊ិច ១គ្រឿង សម្រាប់ត្រួតពិនិត្យរកសព្វាវុធ និងគ្រឿងញៀនឆ្លងដែន និងម៉ាស៊ីនកាមេរ៉ាស្គែនកម្តៅរកមេរោគកូវីដ-១៩ ១គ្រឿង ផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: