៣ថ្ងៃទៀត! ត្រៀម CV ឱ្យហើយ ឱកាសការងារជិត ៣ពាន់កន្លែង ជាមួយក្រុមហ៊ុនធំៗចំនួន ១៥ ក្នុង ‹‹វេទិកាការងារ›› នៅបរិវេណវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ខេត្តបាត់ដំបង
(ខេត្តបាត់ដំបង)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានឱ្យដឹងពី ឱកាសការងារសរុបជិត ៣ពាន់កន្លែង មួយក្រុមហ៊ុនធំៗចំនួន ១៥ នៅក្នុង ‹‹វេទិកាការងារ›› ក្នុងបរិវេណវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ខេត្តបាត់ដំបង នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ។

រូបតំណាង
តាមការបញ្ជាក់របស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ភ្នាក់ងារជាតិមុខរបរ និងការងារ នឹងរៀបចំ វេទិកាការងារ នៅក្នុងបរិវេណវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ទីរួមខេត្តបាត់ដំបង។
នៅក្នុងវេទិកាការងារ នេះ យុវជន សិស្សនិស្សិត ប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ អាចស្វែងយល់អំពីទីផ្សារការងារនៅកម្ពុជា ស្វែងរកឱកាសការងារដែលខ្លួនពេញចិត្ត ជាមួយការដាក់ពាក្យភ្លាម សម្ភាសភ្លាម និងទទួលបានលទ្ធផលភ្លាមៗ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ ល្ងាច អ្នកមិនទាន់មានបទពិសោធន៍ ក៏អាចដាក់ពាក្យបានដែរ។
ចំពោះព័ត៌មានបន្ថែមអាចធ្វើការទាក់ទងទៅកាន់ NEA តាមរយៈលេខ ០១៦ ៩២ ៦៦ ៥៥ ឬ ០១៧ ៨៧ ១៨ ០៧ និងតេលេក្រាម ០៧៧ ២៣ ២៣ ៧៨ (CoolApp) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕


រូបតំណាង
ប្រភព៖ National Employment Agency