ឱកាសល្អ! អាជ្ញាធរអគ្គិសនីកម្ពុជា ជ្រើសរើសបុគ្គលិក ១៥រូប ដើម្បីចូលបម្រើការងារនៅតាមនាយកដ្ឋាន ទាំង ៤ កន្លែងនេះ
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥ អាជ្ញាធរអគ្គិសនីកម្ពុជា ចេញសេចក្ដីជូនដំណឹង ពីការជ្រើសរើសបុគ្គលិក ១៥រូប ដើម្បីចូលបម្រើការងារនៅតាមនាយកដ្ឋានទាំង ៤ កន្លែងនេះ។

ក្នុងសេចក្ដីជូនដំណឹងនោះ អាជ្ញាធរអគ្គិសនីកម្ពុជា បានបន្ថែមព័ត៌មានលម្អិតថា អាជ្ញាធរអគ្គិសនីកម្ពុជា ត្រូវការជ្រើសរើសបុគ្គលិកចំនួន ១៥រូប ដើម្បីចូលបម្រើការងារនៅតាមនាយកដ្ឋានដូចជា នាយកដ្ឋានសេវាកម្មផលិតកម្ម បញ្ជូន និងបញ្ជូនរង ចំនួន ០២រូប នាយកដ្ឋានសេវាកម្មផ្គត់ផ្គង់ ០២រូប នាយកដ្ឋានកិច្ចការអ្នកប្រើប្រាស់ ចំនួន ០១រូប (សញ្ញាបត្រ បរិញ្ញាបត្រ វិស្វករអគ្គិសនី ឬសញ្ញាបត្រសមមូលក្នុងវិស័យអគ្គិសនី ឡើងទៅ) និងនាយកដ្ឋានបញ្ជីថ្លៃលក់ និងត្រួតពិនិត្យគណនេយ្យសេវាកម្ម ០៣រូប (សញ្ញាបត្រ បរិញ្ញាបត្រ សេដ្ឋកិច្ច)។
ដោយឡែក ទីកន្លែងយកពាក្យ និងទទួលពាក្យគឺ នៅការិយាល័យបុគ្គលិក នៃអាជ្ញាធរអគ្គិសនីកម្ពុជា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៥ រៀងរាល់ថ្ងៃធ្វើការ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ចាប់ពីម៉ោង ០៧:៣០ ព្រឹក ដល់ម៉ោង ១២:០០ និងពេលរសៀល ចាប់ពីម៉ោង ១៤:០០ ដល់ម៉ោង ១៧:៣០។ សម្រាប់ពាក្យសុំចូលបម្រើការងារត្រូវប្រើប្រាស់គំរូមានបោះត្រាសម្គាល់ជាផ្លូវការរបស់អាជ្ញាធរអគ្គិសនីកម្ពុជា។ ចំពោះព័ត៌មានផ្សេងៗអាចមកទំនាក់ទំនងនៅការិយាល័យបុគ្គលិក នៃអាជ្ញាធរអគ្គិសនីកម្ពុជា ឬតាមរយៈលេខទូរស័ព្ទ ០២៣ ២១៧ ៦៥៤៕
សូមអានព័ត៌មានលម្អិតនៅខាងក្រោមនេះ៖



ប្រភព៖ អាជ្ញាធរអគ្គិសនីកម្ពុជា