PR

Royal Enfield Classic 650 បានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ!

BY
Liny01
July 23, 2025

● លក្ខណៈពិសេសទ្វេដង ,បង្កើនស្នាដៃសិល្បៈទ្វេដង ,ភាពទាក់ទាញទ្វេដង។ ដំណើរការដោយ ម៉ូទ័រ Royal Enfield 650 Twin motor ធ្វើអោយម៉ូតូនេះមានចំនុចទាក់ទាញច្រើនស្មានមិនដល់។
● Classic 650 នឹងមានលក់ក្នុងប្រទេសកម្ពុជា ចាប់ពីតម្លៃ 6500 ដុល្លារអាមេរិកនៅអគារតាំងបង្ហាញនិងលក់របស់ Royal Enfield Cambodia សាខាភ្នំពេញនិងសាខាសៀមរាប។


 
(ភ្នំពេញ 23 កក្កដា 2025)៖ Royal Enfield ដែលជាក្រុមហ៊ុននាំមុខគេលើពិភពលោកក្នុងផ្នែកម៉ូតូធំទំហំមធ្យម (250cc-750cc) បានដាក់លក់ Royal Enfield Classic 650 ដែលជាម៉ូឌែលទទួលបានការពេញនិយម និងរង់ចាំយ៉ាងអន្ទះសារ នៅក្នុងប្រទេសកម្ពុជានៅថ្ងៃនេះ។

ម៉ូដែល Classic 650 ថ្មី គឺមានកម្លាំងម៉ាស៊ីនខ្លាំង ហើយជានិមិត្តរូបតំណាងអោយប្រភពម៉ូតូ Classics ពីអតីតកាលហើយនៅតែរក្សាទម្រង់រូបរាងនៃ DNA របស់ Royal Enfield។ Classic 650 ថ្មីបង្ហាញពីលក្ខណៈពិសេសនៃគ្រួសារ Classic ហើយផ្តល់ជូននូវ double measure។ ទម្រង់ដ៏ទាន់សម័យរបស់វាត្រូវបានជំរុញដោយម៉ាស៊ីន 650 Twin ហើយ រួមបញ្ចូលគ្នាជាមួយនិងសោភ័ណភាព old-school។

ការទាក់ទាញទ្វេដង

មូលដ្ឋានគ្រឹះសម្រាប់ម៉ូដែលម៉ូតូ Royal Enfield ជាច្រើនឆ្នាំកន្លងមក Classic បានអនុវត្តនូវមរតក និងការបំផុសគំនិតដ៏សម្បូរបែប ដែលរក្សាបាននូវលក្ខណៈរចនា Royal Enfield។ Classic 650 បន្តដំណើរទៅមុខយ៉ាងរលូននៃ ‘frame-loop’ ដែលផ្សារភ្ជាប់ពី OG Classic ទៅ Thunderbird រហូតដល់ថ្មីៗនេះ Super Meteor & Shotgun។
 
រចនាឡើងដោយយកចិត្តទុកដាក់ម៉ូដែល Classic 650 បង្កប់នូវស្មារតីដ៏សម្បូរបែបរបស់ Royal Enfield ជាមួយនឹង smooth lines, ការឌីសាញប្រចាំត្រកូលបែប class និង authenticity ។ ម៉ូតូនេះមានធុងសាំងដែលឆ្លាក់យ៉ាងស្អាត ចង្កៀងមុខមូល vintage-style និងទ្រនាប់កោងយ៉ាងប្រណិត។


 
បង្កើនសមត្ថភាពទ្វេដង

ចំណុចសំខាន់នៃ Classic 650 គឺម៉ាស៊ីនភ្លោះប៉ារ៉ាឡែល 648cc ការផ្លាស់ប្តូរប្រអប់លេខដែលបានកែលម្អ តួដែលមានតុល្យភាព ស្ថេរភាពខ្ពស់ក្នុងការបើកបរលើដងផ្លូវ និងបទពិសោធន៍នៃការជិះកាន់តែប្រសើរឡើង ទោះបីជានៅលើស្ថានភាពផ្លូវមិនសូវស្មើគ្នាក៏ដោយ។
ទោះបីជារូបរាងម៉ូតូ Classic 650 រចនាឡើងមកតាមបែបកេរ្តិ៍ដំណែល ប៉ុន្តែម៉ូតូនេះមានលក្ខណៈទំនើប និងឥតខ្ចោះប្លែកពីគេ។ ជាក់ស្ដែងបើយើងមើលទៅលើការ ឌីហ្សាញ នៃម៉ូតូនេះ ទាំង រូបរាង ទាំងទម្រង់ពេលបញ្ឈរ គឺមើលទៅការឌីហ្សាញផ្នែកនីមួយៗស៊ីគ្នាមែនទែន មើលមកមិនទាស់ភ្នែកកន្លែងណាសោះ ហើយស័ក្កិសមទៅនឹងកម្លាំងខ្លាំងនៃម៉ូតូនេះទៀត។ Classic 650 មានកម្ពស់ទាបល្មម លេងស្ទីលដោយស្រទបកង់បែបស្ព័រ ប៉ុន្តែនៅតែរក្សាទម្រង់ស្តង់ដារសម្របទៅនឹងម៉ូទ័រភ្លោះ ដែលផ្ដល់នូវផាសុកភាពដល់អ្នកបើកបរពេលធ្វើដំណើរ មិនធ្វើឱ្យចុករោយចង្កេះ ឬ ឈឺខ្លួន។ ចំណុចទាំងនេះហើយ ដែលធ្វើឱ្យម៉ូតូម៉ូឌែលនេះ មើលទៅកាន់តែទំនើប កាន់តែស្អាត ហើយទាក់ទាញមែនទែន រីឯការបំពាក់សំបកកង់ទំហំធំ កាន់តែជួយលើកសម្រស់ម៉ូតូ ឱ្យកាន់តែមានអំណាច កាន់តែមានកម្លាំងខ្លាំង។


 
លើសពីនេះ Classic 650 ស៊េរីថ្មីនេះ បំពាក់នូវ mainframe របស់ខ្លួនដែលមាននៅលើម៉ូតូ Super Meteor និង Shotgun 650 ដែលផ្ដល់នូវកែបសាច់ពូក (pillion seat ) ដាច់ដោយឡែកពីគ្នា ហើយកែបខាងក្រោយអាចដោះចេញបានផងដែរ។ ជាមួយនឹងការឌីហ្សាញស៊ុមចង្កៀងភ្លើងមុខ និងស៊ុមភ្លើងស្តុប ពីអាលុយមីញូមយ៉ាងរលោងស្រិល ធ្វើឱ្យ Classic 650 នៅតែបន្តរក្សានូវរចនាប័ទ្មម៉ូតូអង់គ្លេសក្រោយសង្គ្រាម ប៉ុន្តែបង្ហាញនូវរូបរាងទំនើប ស្អាត ហើយអង់អាច តាំងពីក្បាលម៉ូតូរហូតដល់កន្ទុយម៉ូតូតែម្ដង។ អ្វីដែលកាន់តែពិសេស ម៉ូតូស៊េរីថ្មីនេះ បំពាក់នូវធុងសាំងរាង តំណក់ទឹកជាមួយសញ្ញា Royal Enfield ហើយបំពាក់មកជាមួយចង្កៀងមុខ LED ថ្មី signature ‘tiger lamps’ – ‘pilot lights’ ដែលទាំងនេះជាលក្ខណៈពិសេសយូរអង្វែងនៅលើម៉ូតូ Royal Enfield តាំងពីឆ្នាំ 1954 ។

ដោយសារតែ Royal Enfield នៅតែរក្សាការយកចិត្តទុកដាក់ទៅលើទម្រង់ ergonomic នៅលើម៉ូតូរបស់ខ្លួន ជាមួយនឹងការបំពាក់បូម Showa ទាំងមុខ និងក្រោយ ធ្វើឱ្យអ្នកបើកបរនៅលើម៉ូតូ Classic 650 ទទួលបាននូវផាសុកភាពមែនទែន អត់មានអារម្មណ៍ថាហត់នឿយឡើយ មិនថាការបើកបរនៅពេលចរាចរណ៍កកស្ទះ ឬ នៅលើផ្លូវ ហាយវេ។

លើសពីនេះទៀត អ្នកបើកបរនឹងកាន់តែទទួលបានអារម្មណ៍រីករាយជាមួយការធ្វើរដំណើរ ដោយសារភាពទំនើបនៃម៉ូតូនេះដែលមានបំពាក់នូវកុងទ័័រឌីជីថលដែល មាន អេក្រង់ LCD បង្ហាញនូវព័ត៌មានលម្អិត និងច្បាស់ល្អដូចជា តួលេខគីឡូដែលយើងធ្វើដំណើរ កម្រិតប្រេងសាំង លោតពីបញ្ហាត្រូវការត្រួតពិនិត្យ (service reminder) លេខហ្គែរ និងម៉ោង ផងដែរ។ ចំណុចមួយទៀតដែលកាន់តែពិសេសនោះ ម៉ូតូ Classic 650 នេះ នឹងផ្ដល់ជូនជាមួយនឹងគ្រឿងបន្លាស់ម៉ូតូនៅក្នុងរចនាប័ទ្ម Classic ដែលបានបំផុសគំនិតដោយ Tourer ដែលអនុញ្ញាតឱ្យអ្នកបើកបរអាចប្ដូរម៉ាស៊ីនម៉ូតូរបស់ពួកគេតាមបំណងសម្រាប់បទពិសោធន៍ជិះផ្ទាល់ខ្លួនកាន់តែច្រើន។ សរុបមក Classic 650 បង្កប់នូវភាពទាក់ទាញមិនចេះចប់នៃការជិះម៉ូតូ ជាមួយនឹងភាពជាក់លាក់ និងផាសុកភាពក្នុងសម័យទំនើប។

មានពណ៌ច្រើនជម្រើស

ភាពរស់រវើកនៃ Royal Enfield Classic 650 មានពណ៌ស្រដៀងទៅនឹង Classic 500 ដែល Color Scheme កំពុងពេញនិយមមាន Teal Green, Vallam Red នឹង Black Chrome ដែលពណ៌នីមួយៗមានភាពទាក់ទាញស្រស់ស្អាតបែប classic។
 
សម្រាប់តំលៃរបស់ Classic 650 នឹងត្រូវបានដាក់លក់នៅក្នុងប្រទេសកម្ពុជាដោយចាប់ផ្តើមពី $6500 លោកអ្នកអាចស្វែងរកម៉ូឌែល Classic 650 នេះបាននៅអគារតាំងបង្ហាញនិងលក់របស់ Royal Enfield Cambodia ទាំងសាខាភ្នំពេញ &សាខាសៀមរាប។


 
អំពី Royal Enfield៖

យីហោម៉ូតូចាស់ជាងគេក្នុងការផលិតបន្ត គឺ Royal Enfields បានបង្កើតម៉ូតូច្នៃយ៉ាងស្រស់ស្អាតតាំងពីឆ្នាំ១៩០១។ ពីប្រភពដើមរបស់អង់គ្លេស រោងចក្រផលិតត្រូវបានបង្កើតឡើងនៅ Madras នៅឆ្នាំ ១៩៥៥ ដែលជាកន្លែងឈរជើងដែលរ៉ូយ៉ាល់ Enfield នាំមុខការរីកចម្រើនរបស់អ្នកជិះម៉ូតូធុនមធ្យមចំនួន ២ របស់ឥណ្ឌា។ Royal Enfields កំពុងបញ្ជូលភាពមិនស្មុគស្មាញ អាចដំណើរការបានល្អ និងភាពរីករាយក្នុងការជិះ ទោចក្រយានយន្តសម្រាប់ការរុករក និងការបញ្ចេញគំនិតដោយខ្លួនឯងទាំងនេះហើយ ដែលជាវិធីសាស្រ្តមួយដែលយីហោ Royal Enfields ហៅថាម៉ូតូសុទ្ធសាធ។
 
ម៉ូឌែលប្រណិតៗរបស់ Royal Enfield ដែលបានចេញលក់រួមមាន Hunter 350, Classic 350, Meteor 350 cruiser, ម៉ូតូភ្លោះប៉ារ៉ាឡែល 650 , New Super Meteor 650, Interceptor 650 និង Continental GT 650, ម៉ូតូផ្សងព្រេង – Himalayan adventure tourer ,411 ADV Crossover, និង iconic Bullet 350។ អ្នកជិះម៉ូតូ និងអ្នកដែលនិយមចូលចិត្តម៉ូតូបែបនេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីព្រឹត្តិការណ៍គ្រប់កម្រិតទាំងថ្នាក់តំបន់ និងអន្តរជាតិ អ្វីដែលគួរអោយកត់សំគាល់បំផុតនោះ គឺការជិះម៉ូតូ ដែលជាការជួបជុំជារៀងរាល់ឆ្នាំរបស់មនុស្សរាប់ពាន់នាក់ដែលមានការចាប់អារម្មណ៍ពី Royal Enfield នៅ Goa និង Himalayan Odyssey ដែលធ្វើឡើងជាប្រចាំឆ្នាំនៅលើ ផ្លូវ ដី ដែលពិបាក និងឆ្លងកាត់ភ្នំខ្ពស់បំផុត។
 
ផ្នែកមួយនៃ Eicher Motors Limited, Royal Enfield ដំណើរការតាមរយៈហាងជាង 2000 នៅទូទាំងទីក្រុង និងទីប្រជុំជនសំខាន់ៗទាំងអស់ក្នុងប្រទេសឥណ្ឌា និងតាមរយៈហាងជិត 850 នៅក្នុងប្រទេសជាង 60 ជុំវិញពិភពលោក។ Royal Enfield ក៏មានមជ្ឈមណ្ឌលបច្ចេកទេសលំដាប់ពិភពលោកចំនួនពីរផងដែរ គឺនៅ Bruntingthorpe ចក្រភពអង់គ្លេស និងនៅ Chennai ប្រទេសឥណ្ឌា។ រោងចក្រផលិតទំនើបបំផុតចំនួនពីររបស់ក្រុមហ៊ុនមានទីតាំងនៅ Oragadam និង Vallam Vadagal នៅជិត Chennai ។ នៅទូទាំងពិភពលោក Royal Enfield មានអង្គភាពដំឡើង CKD ទំនើបចំនួនប្រាំនៅក្នុងប្រទេសនេប៉ាល់ ប្រេស៊ីល ថៃ អាហ្សង់ទីន និងកូឡុំប៊ី៕

 

Share This Post: